ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុងហៅថា ទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
វិវរណៈ 8:3 - អាល់គីតាប មានម៉ាឡាអ៊ីកាត់ម្នាក់ទៀតមកឈរនៅជិតអាសន ទាំងកាន់ពានមាសមួយផង។ ម៉ាឡាអ៊ីកាត់នោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅជូន ជាមួយពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ ព្រះគម្ពីរខ្មែរសាកល មានទូតសួគ៌មួយរូបទៀតមកឈរនៅក្បែរអាសនា ទាំងកាន់ពានមាសសម្រាប់ដុតគ្រឿងក្រអូប។ មានគ្រឿងក្រអូបជាច្រើនប្រទានដល់ទូតនោះ ដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់វិសុទ្ធជនទាំងអស់ នៅលើអាសនាមាសនៅមុខបល្ល័ង្ក។ Khmer Christian Bible មានទេវតាមួយរូបទៀតកាន់ពានមាសមួយ បានមកឈរនៅមុខកន្លែងថ្វាយតង្វាយ ហើយបានទទួលគ្រឿងក្រអូបជាច្រើនដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់នៅលើកន្លែងថ្វាយតង្វាយធ្វើអំពីមាសដែលនៅពីមុខបល្ល័ង្ក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានទេវតា*មួយរូបទៀតមកឈរនៅជិតអាសនៈ* ទាំងកាន់ពានមាសមួយផង។ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក |
ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុងហៅថា ទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
ខណៈនោះ ម៉ាឡាអ៊ីកាត់មួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈមកជាមួយផង
មានអាសនៈធ្វើអំពីឈើ កំពស់បីហត្ថ និងបណ្ដោយពីរហត្ថ ជ្រុង និងគែម ក៏ធ្វើពីឈើដែរ។ បុរសនោះពោលមកខ្ញុំថា៖ «នេះជាតុតម្កល់ចំពោះអុលឡោះតាអាឡា»។
ខ្ញុំឃើញអុលឡោះជាអម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ទ្រង់មានបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកំទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយ ក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។
តើនរណាអាចដាក់ទោសគេបាន បើអាល់ម៉ាហ្សៀសអ៊ីសាបានស្លាប់ ហើយជាពិសេសគាត់បានរស់ឡើងវិញ នៅខាងស្ដាំអុលឡោះ ជាបិតា និងអង្វរឲ្យយើងដូច្នេះ?
ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។
នៅទីនោះ មានភាជន៍មួយធ្វើពីមាស សម្រាប់ដុតគ្រឿងក្រអូប និងមានហិបនៃសម្ពន្ធមេត្រីស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់ណាពីហារ៉ូន ដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។
ខ្ញុំឃើញម៉ាឡាអ៊ីកាត់ខ្លាំងពូកែម្នាក់ទៀតចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងគាត់ដូចសសរភ្លើង។
ម៉ាឡាអ៊ីកាត់ម្នាក់ទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ម៉ាឡាអ៊ីកាត់ដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់អ្នក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។
កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកអះលីជំអះទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធ។
ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញព្រលឹងអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែបន្ទូលរបស់អុលឡោះ និងព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។
បន្ទាប់មក ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់អុលឡោះដ៏នៅអស់កល្បផង។ ម៉ាឡាអ៊ីកាត់នោះបន្លឺសំឡេងយ៉ាងខ្លាំងៗ ទៅកាន់ម៉ាឡាអ៊ីកាត់ទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និងសមុទ្រថា៖
ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃម៉ាឡាអ៊ីកាត់ ឡើងទៅលើជាមួយពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធនៅចំពោះអុលឡោះ។
ម៉ាឡាអ៊ីកាត់បានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះ រួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរព្រមទាំងមានរញ្ជួយផែនដីផង។
ម៉ាឡាអ៊ីកាត់ទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាស ដែលស្ថិតនៅខាងមុខអុលឡោះ។