Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 8:3 - Khmer Christian Bible

3 មាន​ទេវតា​មួយ​រូប​ទៀត​កាន់​ពាន​មាស​មួយ​ បាន​មក​ឈរ​នៅ​មុខ​កន្លែង​ថ្វាយ​តង្វាយ​ ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​ដើម្បី​ថ្វាយ​ជាមួយ​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់នៅ​លើ​កន្លែង​ថ្វាយ​តង្វាយ​ធ្វើ​អំពី​មាស​ដែល​នៅ​ពី​មុខ​បល្ល័ង្ក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 មាន​ទូតសួគ៌​មួយរូបទៀត​មក​ឈរ​នៅក្បែរ​អាសនា ទាំង​កាន់​ពានមាសសម្រាប់ដុតគ្រឿងក្រអូប​។ មាន​គ្រឿងក្រអូប​ជាច្រើន​ប្រទាន​ដល់​ទូតនោះ ដើម្បី​ថ្វាយ​ជាមួយ​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​ទាំងអស់ នៅលើ​អាសនា​មាស​នៅមុខ​បល្ល័ង្ក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​ទេវតា​មួយ​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន ដើម្បី​ថ្វាយ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនា​មាស​ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​ទេវតា*​មួយ​រូប​ទៀត​មក​ឈរ​នៅ​ជិត​អាសនៈ* ទាំង​កាន់​ពាន​មាស​មួយ​ផង។ ទេវតា​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​យក​ទៅ​ថ្វាយ ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាន​ទេវតា​១​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​មាន​គ្រឿង​ក្រអូប​ជា​ច្រើន​បាន​ប្រគល់​ឲ្យ​ទេវតា​នោះ ដើម្បី​នឹង​ថ្វាយ​ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ នៅ​លើ​អាសនា​មាស​ដែល​នៅ​មុខ​បល្ល័ង្ក

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​មក​ឈរ​នៅ​ជិត​អាសន ទាំង​កាន់​ពាន​មាស​មួយ​ផង។ ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​យក​ទៅ​ជូន ជា​មួយ​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។

សូមមើលជំពូក ចម្លង




វិវរណៈ 8:3
32 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​កំពុង​ថ្វាយ​គ្រឿង​ក្រអូប​ និង​ប្រជាជន​ច្រើន​កុះករ​បាន​អធិស្ឋាន​ទាំង​អស់​គ្នា​នៅ​ខាង​ក្រៅ​


តើ​អ្នកណា​ជា​អ្នក​ដាក់​ទោស​គេ?​ ដ្បិត​ព្រះគ្រិស្ដ​យេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​លើស​ពី​នេះ​បាន​រស់​ឡើង​វិញ​ទៀត​ ព្រមទាំង​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ‍​របស់​ព្រះជាម្ចាស់​ដែរ​ ព្រះអង្គ​ជា​អ្នក​ទូលអង្វរ​ជំនួស​យើង​ទៀត​ផង​។


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​បាន​ជា​ដរាប​ ព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដើម្បី​ជួយ​ទូល​អង្វរ​ជំនួស​ពួកគេ។​


នៅ​ទីនោះ​មាន​ឧបករណ៍​សម្រាប់​ដុត​គ្រឿង​ក្រអូប​ធ្វើ​អំពី​មាស​ និង​ហិប​នៃ​កិច្ច​ព្រមព្រៀង​ដែល​ស្រោប​មាស​ជុំ​វិញ​ទាំង​អស់​ ហើយ​នៅ​ក្នុង​ហិប​នោះ​មាន​ពាន​មាស​មួយ​ដាក់​នំ​ម៉ាណា​ ព្រមទាំង​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ស្លឹក​ដុះ​ចេញ​មក​ និង​បន្ទះ​ថ្ម​នៃ​កិច្ច​ព្រមព្រៀង​


ខ្ញុំ​បាន​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​មក​ពី​លើ​មេឃ​មាន​ពពក​ព័ទ្ធ​ជុំវិញ​ ហើយ​នៅ​លើ​ក្បាល​មាន​ឥន្ទធនូ​ មុខ​ទេវតា​នោះ​ដូច​ជា​ដួង​អាទិត្យ​ រីឯ​ជើង​ដូច​ជា​បង្គោល​ភ្លើង​


បន្ទាប់​មក​ ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​ ក៏​ចេញ​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ ហើយ​ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ទេវតា​ដែល​មាន​កណ្ដៀវ​ដ៏​មុត​នោះ​ថា៖​ «ចូរ​ប្រើ​កណ្ដៀវ​ដ៏​មុត​របស់​អ្នក​ទៅ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៅ​ផែនដី​ចុះ​ ដ្បិត​ផ្លែ​វា​ទុំ​ហើយ។​»


ពេល​កូនចៀម​មក​យក​សៀវភៅ​នោះ​ សត្វ​មាន​ជីវិត​ទាំង​បួន​ និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ ក៏​ក្រាប​ចុះ​នៅ​ពី​មុខ​កូនចៀម​នោះ​ ម្នាក់ៗ​មាន​កាន់​ពិណ​មួយ​ និង​ពាន​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប​ ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ។​


ពេល​កូនចៀម​បក​ត្រា​ទីប្រាំ​ ខ្ញុំ​ក៏​ឃើញ​នៅ​ក្រោម​កន្លែង​ថ្វាយ​តង្វាយ​មាន​ព្រលឹង​របស់​ពួក​អ្នក​ដែល​គេ​បាន​សម្លាប់​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​ដែល​ពួកគេ​បាន​ប្រកាន់​យក​


បន្ទាប់​មក​ ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ទៀត​ឡើង​មក​ពី​ទិស​ខាងកើត​ ទាំង​មាន​ត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​កាន់​ទេវតា​ទាំង​បួន​រូប​ដែល​បាន​ទទួល​អំណាច​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី​ និង​សមុទ្រ​


ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​របស់​ទេវតា​ឡើង​ទៅ​លើ​ជាមួយ​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​នៅ​ចំពោះ​មុខ​ព្រះជាម្ចាស់។​


ទេវតា​នោះ​បាន​យក​ពាន​មក​ ហើយ​យក​ភ្លើង​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ដាក់​ពេញ​ពាន​នោះ​ រួច​ក៏​បោះ​ទៅ​លើ​ផែនដី​ នោះ​កើត​មាន​ផ្គរលាន់​ មាន​សំឡេង​ មាន​ផ្លេកបន្ទោរ​ និង​រញ្ជួយ​ផែនដី។​


បន្ទាប់​មក​ ទេវតា​ទីប្រាំមួយ​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​ទាំង​បួន​របស់​កន្លែង​ថ្វាយ​តង្វាយ​ធ្វើ​ពី​មាស​ដែល​នៅ​ពី​មុខ​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម