Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 9:4 - អាល់គីតាប

4 នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​ណាពី​ហារ៉ូន ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 មាន​អាសនាមាសសម្រាប់ដុតគ្រឿងក្រអូប និង​ហិប​នៃ​សម្ពន្ធមេត្រី​ដែល​ស្រោប​មាស​ជុំវិញទាំងអស់​; ក្នុង​ហិបនោះ មាន​ក្រឡ​មាស​មួយ​ដាក់​ម៉ាណា ព្រមទាំង​មាន​ឈើច្រត់​របស់​អើរ៉ុន​ដែល​ចេញពន្លក និង​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 នៅ​ទីនោះ​មាន​ឧបករណ៍​សម្រាប់​ដុត​គ្រឿង​ក្រអូប​ធ្វើ​អំពី​មាស​ និង​ហិប​នៃ​កិច្ច​ព្រមព្រៀង​ដែល​ស្រោប​មាស​ជុំ​វិញ​ទាំង​អស់​ ហើយ​នៅ​ក្នុង​ហិប​នោះ​មាន​ពាន​មាស​មួយ​ដាក់​នំ​ម៉ាណា​ ព្រមទាំង​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ស្លឹក​ដុះ​ចេញ​មក​ និង​បន្ទះ​ថ្ម​នៃ​កិច្ច​ព្រមព្រៀង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នៅ​ទី​នោះ​មាន​អាសនា​មាស​សម្រាប់​ដុង​គ្រឿង​ក្រអូប និង​ហឹប​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ​វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ មាន​ពាន​មាស​ដាក់​នំ​ម៉ាណា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ដុះ​ពន្លក និង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប*​នៃ​សម្ពន្ធ‌មេត្រី ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទី​នោះ​មាន​ជើង‌ពាន​មាស សំរាប់​ដុត​គ្រឿង​ក្រអូប នឹង​ហឹប​នៃ​សេចក្ដី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ‌វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង នឹង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា​ផង

សូមមើលជំពូក ចម្លង




ហេព្រើរ 9:4
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាន​ក្លាំ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ រីឯ​ត្រចៀក​ទ្វារ​នៅ​បន្ទប់​ខាង​ក្នុង​ហៅ​ថា ទី‌សក្ការៈ​បំផុត និង​ត្រចៀក​ទ្វារ​នៅ​ច្រក​ចូល​ដំណាក់ ក៏​សុទ្ធ​តែ​ធ្វើ​ពី​មាស​ដែរ។


ខ្ញុំ​បាន​រៀប‌ចំ​កន្លែង​មួយ សម្រាប់​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី គឺ​សម្ពន្ធ‌មេត្រី​ដែលអុលឡោះ‌តាអាឡា​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​យើង នៅ​ពេល​ទ្រង់​នាំ​ពួក​គាត់​ចេញ​ពី​ស្រុក​អេស៊ីប»។


នៅ​ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​ម៉ូសា​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​គាត់​ទទួល​នៅ​ភ្នំ​ហោរែប កាលអុលឡោះ‌តាអាឡា​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​ម៉ូសា​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​គាត់​ទទួល​នៅ​ភ្នំ​ហោរែប កាលអុលឡោះ‌តាអាឡា​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ត្រូវ​យក​ទំពក់​ទាំង​នោះ​មក​ថ្ពក់​វាំង​នន រួច​យក​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ទៅ​ដាក់​នៅ​ខាង​ក្រោយ​វាំង​នន។ វាំង​នន​នេះ​ខណ្ឌ​ទី​សក្ការៈ និង​ទី​សក្ការៈ​បំផុត ឲ្យ​នៅ​ដាច់​ពី​គ្នា។


ពេលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ទ្រង់​បាន​សរសេរ​ដោយ​ផ្ទាល់ មក​ម៉ូសា។


ម៉ូសា​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា ដែល​មាន​ចារ​អក្សរ​ទាំង​សង​ខាង។


ម៉ូសា​ចុះ​ពី​ភ្នំ​ស៊ីណៃ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ​ដែល​ជា​សន្ធិ‌សញ្ញា។ ពេល​ចុះ​ពី​ភ្នំ គាត់​ពុំ​ដឹង​ថា ផ្ទៃ​មុខ​របស់​គាត់​បញ្ចេញ​រស្មី ព្រោះ​តែ​គាត់​បាន​សន្ទនា​ជា​មួយអុលឡោះ‌តាអាឡា​នោះ​ទេ។


គាត់​ធ្វើ​អាសនៈ សម្រាប់​ដុត​គ្រឿង​ក្រអូប​ពី​ឈើ​នាង​នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ស្នែង​របស់​អាសនៈ ស្ថិត​នៅ​ជាប់​នឹង​មុម​ទាំង​បួន។


ហិប​នៃ​សន្ធិ​សញ្ញា ព្រម​ទាំង​ឈើ​ស្នែង និង​គំរប​របស់​ហិប​នោះ។


ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រួច​យក​វាំង​នន​មក​បាំង។


គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះអុលឡោះ‌តាអាឡា ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ត​ចំនួន​ពីរ​ក្តាប់​មក​ជាមួយ​ចូល​ទៅ​ក្នុង​វាំង​នន​សក្ការៈ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​យក​ដំបង​របស់​ហារូន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រក្សា​ទុក​ជា​ទី​សំគាល់​ព្រមាន​ពួក​បះបោរ ដើម្បី​បញ្ឈប់​ពួក​គេ​ឲ្យ​លែង​រអ៊ូ​រទាំ ហើយ​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់»។


ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន‌ជាតិ​អ៊ីស្រ‌អែល​លែង​ឲ្យ​រអ៊ូ​រទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។


នៅ​ថ្ងៃ​បន្ទាប់ ពេល​ម៉ូសា​ចូល​ទៅ​ក្នុង​ជំរំ​នៃ​សន្ធិ‌សញ្ញា លោក​ឃើញ​ដំបង​របស់​ហារូន ដែល​ជា​តំណាង​កុល‌សម្ព័ន្ធ​លេវី​មាន​ពន្លក​ចេញ​ផ្កា ហើយ​មាន​ទាំង​ផ្លែ​ទៀត​ផង។


សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួបអុលឡោះ‌តាអាឡា ទ្រង់​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​នេះ​មក​ខ្ញុំ។


នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទទួល​បន្ទះ​ថ្ម គឺ​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ដែលអុលឡោះ‌តាអាឡា​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ដោយ​មិន​បាន​បរិភោគ​អាហារ ឬ​ទឹក​ទេ។


ពេល​នោះ ទ្វារ​ម៉ាស្ជិទ​របស់​អុលឡោះ​នៅ​សូរ៉កា​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ក៏​លេច​មក​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។


មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​មក​ឈរ​នៅ​ជិត​អាសន ទាំង​កាន់​ពាន​មាស​មួយ​ផង។ ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​យក​ទៅ​ជូន ជា​មួយ​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម