លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
វិវរណៈ 4:2 - អាល់គីតាប រំពេចនោះ រសអុលឡោះបានធ្វើឲ្យខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅសូរ៉កា ហើយអុលឡោះនៅលើបល្ល័ង្កនោះ។ ព្រះគម្ពីរខ្មែរសាកល ភ្លាមនោះខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយមើល៍! មានបល្ល័ង្កមួយតាំងនៅលើមេឃ ទាំងមានមួយអង្គគង់លើបល្ល័ង្កនោះ។ Khmer Christian Bible រំពេចនោះ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយមើល៍ មានបល្ល័ង្កមួយតាំងនៅស្ថានសួគ៌ ក៏មានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រំពេចនោះ ខ្ញុំក៏លង់ទៅក្នុងវិញ្ញាណ ហើយឃើញមានបល្ល័ង្កមួយនៅស្ថានសួគ៌ ទាំងមានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅស្ថានបរមសុខ* ហើយមានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ ហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ |
លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំបានឃើញអុលឡោះតាអាឡានៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
-អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ បល្ល័ង្ករបស់ទ្រង់ស្ថិតនៅក្នុងសូរ៉កា ទ្រង់មើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។
នៅឆ្នាំដែលស្តេចអ៊ូសៀសស្លាប់ ខ្ញុំបានឃើញអុលឡោះជាអម្ចាស់នៅលើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយអាវវែងរបស់ទ្រង់លាតពេញក្នុងម៉ាស្ជិទ។
នៅលើលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្ដៀងមួយ ដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ គឺនៅខាងលើបំផុត មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។
ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។
ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។
«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប នៅលើបល្ល័ង្កមួយ ទ្រង់មានអាវវែងពណ៌សដូចកប្បាស ហើយសក់របស់ទ្រង់សដូចសំឡី។ បល្ល័ង្ករបស់ទ្រង់ប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើអាល់ម៉ាហ្សៀស ជាពូជពង្សរបស់ទតមែន ចុះហេតុដូចម្ដេចបានជាទត ដែលមានរសអុលឡោះបំភ្លឺហៅអាល់ម៉ាហ្សៀសថា “អម្ចាស់”ទៅវិញដូច្នេះ គឺគាត់មានប្រសាសន៍ថាៈ
គោលដ៏សំខាន់បំផុត ក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថាយើងមានមូស្ទីមួយ នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះដ៏ឧត្ដុងឧត្ដមនៅសូរ៉កា។
នៅថ្ងៃរបស់អ៊ីសាជាអម្ចាស់ រសអុលឡោះបានធ្វើឲ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ
នាងសំរាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្ដែ អុលឡោះបានឆក់យកបុត្រនោះឡើងទៅជាមួយទ្រង់ គឺនៅជិតបល្ល័ង្ករបស់ទ្រង់។
ម៉ាឡាអ៊ីកាត់នោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោស្ថាន។ នៅទីនោះ ខ្ញុំឃើញស្ដ្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថអុលឡោះ។ សត្វនោះមានក្បាលប្រាំពីរ និងមានស្នែងដប់។
ពួកអះលីជំអះទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំអុលឡោះដែលនៅលើបល្ល័ង្កទាំងពោលថា៖ «អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ!»។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។
ម៉ាឡាអ៊ីកាត់នោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីសូរ៉កា គឺចុះមកពីអុលឡោះ។
ទ្រង់ដែលនៅលើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ «មើល៍យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ រួចទ្រង់មានបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។
អ្នកណាមានជ័យជំនះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយអុលឡោះជាបិតារបស់យើងដែរ»។
អះលីជំអះទាំងម្ភៃបួននាក់ នាំគ្នាក្រាបចុះនៅមុខទ្រង់ ដែលនៅលើបល្ល័ង្ក ហើយថ្វាយបង្គំទ្រង់ ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថាៈ
មានផ្លេកបន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជារសទាំងប្រាំពីររបស់អុលឡោះ។
ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង កិត្ដិនាម និងអរគុណទ្រង់ដែលនៅលើបល្ល័ង្ក គឺទ្រង់ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ។
បន្ទាប់មក ខ្ញុំឃើញក្រាំងមួយនៅក្នុងដៃស្ដាំរបស់ទ្រង់ ដែលនៅលើបល្ល័ង្ក ក្រាំងនោះមានសរសេរអក្សរ ទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំពីរបិទភ្ជាប់ពីលើផង។
ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅសូរ៉កា នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមទ្រង់ដែលនៅលើបល្ល័ង្ក និងកូនចៀមទទួលពាក្យសរសើរតម្កើងកិត្ដិនាម សិរីរុងរឿង និងអំណាច អស់កល្បជាអង្វែងតរៀងទៅ!»។
ទាំងពោលទៅកាន់ភ្នំ និងថ្មថាៈ ចូររលំសង្កត់លើយើងខ្ញុំមក ចូរជួយលាក់យើងខ្ញុំ ឲ្យផុតពីមុខរបស់ទ្រង់ ដែលនៅលើបល្ល័ង្ក និងឲ្យផុតពីកំហឹងរបស់កូនចៀម