ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 22:9 - អាល់គីតាប

ក៏​ប៉ុន្ដែ ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​ពួក​ណាពី ដែល​ជា​បង​ប្អូន​របស់​អ្នក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្ដិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​គីតាប​នេះ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក ជាមួយ​បងប្អូន​របស់អ្នក ដែលជា​ព្យាការី និង​ជាមួយ​អ្នក​ដែល​រក្សា​ព្រះបន្ទូល​របស់​សៀវភៅ​នេះ​ដែរ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ!”។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ក៏​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​ជា​បងប្អូន​របស់​អ្នក​ ព្រមទាំង​រួម​ជាមួយ​អស់​អ្នក​ដែល​កាន់​តាម​ព្រះបន្ទូល​នៅ​ក្នុង​សៀវភៅ​នេះ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «មិន​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ! ខ្ញុំ​ក៏​ជា​អ្នក​បម្រើ​ជា​មួយ​អ្នក ហើយ​ជា​មួយ​ពួក​ហោរា ជា​បង‌ប្អូនរបស់​អ្នក និង​ជាមួយ​អស់​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​ពួក​ព្យាការី ដែល​ជា​បងប្អូន​របស់​លោក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក នឹង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ​ផង ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ​ចុះ។

សូមមើលជំពូក



វិវរណៈ 22:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយ‌បង្គំ និង​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា​តែ​មួយ​ប៉ុណ្ណោះ។


ដ្បិត​ស្តេច​ពេញ​ចិត្ត នឹង​សម្ផស្ស​របស់​នាង​ខ្លាំង​ណាស់ ចូរ​គោរព​ស្តេច​ទៅ គាត់​ជា​ម្ចាស់​របស់​នាង​ហើយ។


មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​អ្វី​ទៀត​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អី្វ​ផ្សេង​ជា​ដាច់​ខាត។


អ៊ីព្លេស​ជម្រាប​អ៊ីសា​ថា៖ «ប្រសិន​បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​ឲ្យ!»។


ដូច្នេះ ប្រសិន​បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​អ្នក​ហើយ»។


ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង​ឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​នោះ។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


នេះ​ជា​ហេតុ‌ការណ៍​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​សំដែង​ឲ្យ​ឃើញ គឺ​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​បង្ហាញ​ព្រឹត្ដិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​គាត់​ដឹង។ អ៊ីសា​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បម្រើ​របស់​គាត់


សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​គីតាប​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ក្រុង​អេភេ‌សូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។


ម៉ាឡា‌អ៊ីកាត់​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោត​ខ្លាច​អុលឡោះ និង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដ្បិត​ដល់​ពេល​ទ្រង់​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំង‌ឡាយ!»។


ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​នាម​ទ្រង់! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​ទ្រង់! ដ្បិត​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ជា​ម្ចាស់​ដ៏​វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌»។


ខ្ញុំ​ក៏​ក្រាប​ចុះ​ដល់​ជើង​ម៉ាឡា‌អ៊ីកាត់​នោះ​បម្រុង​នឹង​ថ្វាយ‌បង្គំ​គាត់ ប៉ុន្ដែ គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បង​ប្អូន​អ្នក​ដែល​ជឿ​លើ​សក្ខី‌ភាព​របស់​អ៊ីសា​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ! ដ្បិត​សក្ខី‌ភាព​របស់​អ៊ីសា គឺ​វិញ្ញាណ​ដែល​ថ្លែង​បន្ទូល​ក្នុង​នាម​អុលឡោះ»។


ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «សូម​កុំ​លាក់ សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​គីតាប​នេះ​ឲ្យ​សោះ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។


ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អស់​អ្នក​ដែល​បាន​ឮ​បន្ទូល​នៃ​អុលឡោះ ថ្លែង​ទុក​ក្នុង​គីតាប​នេះ​ថា បើ​នរណា​ម្នាក់​បន្ថែម​អ្វី​មួយ​ពី​លើ អុលឡោះ​នឹង​យក​គ្រោះ​កាច ដែល​មាន​រៀប​រាប់​ក្នុង​គីតាប​នេះ មក​ដាក់​លើ​អ្នក​នោះ​ថែម​ទៀត​ផង


អ៊ីសា​មាន​ប្រសាសន៍​ប្រាប់​ថាៈ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្ដិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​គីតាប​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។


អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់ នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ទ្រង់ ដែល​មាន​ជីវិត​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថាៈ


រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ដ​គំនិត​ឈប់​ប្រព្រឹត្ដ​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អ៊ីព្លេស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។