Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:7 - អាល់គីតាប

7 ដូច្នេះ ប្រសិន​បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​អ្នក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ដូច្នេះ ប្រសិនបើ​អ្នក​ថ្វាយបង្គំ​នៅមុខ​ខ្ញុំ អ្វីៗ​ទាំងអស់​នេះ​នឹង​ទៅជា​របស់អ្នក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដូច្នេះ​ប្រសិន​បើ​អ្នក​ថ្វាយបង្គំ​ខ្ញុំ​ នោះ​អ្វីៗ​ទាំង​អស់​នឹង​ក្លាយជា​របស់​អ្នក​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក

សូមមើលជំពូក ចម្លង




លូកា 4:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​គោរព​ស្តេច ហើយ​ប្រជា‌ជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បម្រើ​ស្តេច។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “អុលឡោះ​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។


មាន​អ្នក​ខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួន ពួក​គេ​ថ្លឹង​ប្រាក់ ហើយ​ជួល​ជាង​មាស​ឲ្យ​សិត​ធ្វើ​រូប​ព្រះ រួច​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយ‌បង្គំ​រូប​នោះ។


គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ទារក​នៅ​ជា​មួយ​នាង​ម៉ារីយំ​ជា​ម្តាយ គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទារក​នោះ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង​ទេស​មក​ជូន​ទារក​នោះ។


គាត់​ក្រាប​ដល់​ជើង​អ៊ីសា អោន​ក្បាល​ដល់​ដី ហើយ​អរ​គុណ​អ៊ីសា អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។


អ៊ីព្លេស‌ហ្សៃតន​ជម្រាប​អ៊ីសា​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​អ្នក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន​ស្រេច​តែ​នឹង​ចិត្ដ​ខ្ញុំ។


អ៊ីសា​ឆ្លើយ​ទៅ​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ”»។


ពេល​គាត់​ឃើញ​អ៊ីសា គាត់​ក្រាប​ដល់​ជើង​អ៊ីសា ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​អ៊ីសា​ជា​បុត្រា​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​ខ្ញុំ? សូម​មេត្ដា​កុំ​ធ្វើ​ទុក្ខ​ទោស​ខ្ញុំ​អី»។


ខ្ញុំ យ៉ូហាន ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ដូច្នេះ​ហើយ ខ្ញុំ​ក្រាប​ចុះ​ដល់​ជើង​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​គាត់


អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់ នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ទ្រង់ ដែល​មាន​ជីវិត​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថាៈ


កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម