ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។
លោកុប្បត្តិ 50:25 - អាល់គីតាប បន្ទាប់មក យូសុះឲ្យកូនចៅអ៊ីស្រអែលស្បថថា៖ «នៅពេលអុលឡោះមកជួយអ្នករាល់គ្នា អ្នករាល់គ្នា ត្រូវយកឆ្អឹងរបស់ខ្ញុំពីទីនេះ ទៅជាមួយផង»។ ព្រះគម្ពីរខ្មែរសាកល រួចយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយនិយាយថា៖ “ព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះយាងមករកអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំចេញពីនេះទៅជាមួយកុំខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូសែបឲ្យកូនចៅលោកអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះជាម្ចាស់យាងមកជួយអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកធាតុរបស់ខ្ញុំពីទីនេះទៅជាមួយផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏ឲ្យពួកកូនចៅអ៊ីស្រាអែលស្បថ ដោយផ្តាំថា ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង |
ឪពុកខ្ញុំបានសុំឲ្យខ្ញុំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ខ្ញុំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយខ្ញុំវិលត្រឡប់មកវិញ»។
ហេតុនេះ ទ្រង់នាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រក្រហម។ ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។
ម៉ូសាបានយកឆ្អឹងរបស់យូសុះទៅជាមួយគាត់ដែរ ដ្បិតយូសុះបានប្រាប់កូនចៅអ៊ីស្រអែលថា «អុលឡោះប្រាកដជាមកជួយអ្នករាល់គ្នាមិនខាន ដូច្នេះ សុំស្បថនឹងខ្ញុំថា ពេលណាអ្នករាល់គ្នាចាកចេញពីទីនេះទៅ សុំយកឆ្អឹងរបស់ខ្ញុំចេញទៅជាមួយផង»។
យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។
ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
គេបានដឹកសពយ៉ាកកូប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលអ៊ីព្រហ៊ីមបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។
ដោយសារជំនឿ ពេលណាពីយូសុះជិតស្លាប់ទៅ គាត់បានថ្លែងទុកថា កូនចៅអ៊ីស្រអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយគាត់ផ្ដាំគេឲ្យធ្វើយ៉ាងណាៗចំពោះឆ្អឹងរបស់គាត់។
រីឯឆ្អឹងរបស់យូសុះ ដែលជនជាតិអ៊ីស្រអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែមក្នុងចម្ការដែលយ៉ាកកូបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូសុះ។
នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា អុលឡោះតាអាឡាប្រោសប្រណីដល់ប្រជាជនទ្រង់ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។