លោកុប្បត្តិ 50:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 យ៉ូសែបក៏ឲ្យពួកកូនចៅអ៊ីស្រាអែលស្បថ ដោយផ្តាំថា ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 រួចយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយនិយាយថា៖ “ព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ដូច្នេះ លោកយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះយាងមករកអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំចេញពីនេះទៅជាមួយកុំខាន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 បន្ទាប់មក លោកយ៉ូសែបឲ្យកូនចៅលោកអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះជាម្ចាស់យាងមកជួយអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកធាតុរបស់ខ្ញុំពីទីនេះទៅជាមួយផង»។ សូមមើលជំពូកអាល់គីតាប25 បន្ទាប់មក យូសុះឲ្យកូនចៅអ៊ីស្រអែលស្បថថា៖ «នៅពេលអុលឡោះមកជួយអ្នករាល់គ្នា អ្នករាល់គ្នា ត្រូវយកឆ្អឹងរបស់ខ្ញុំពីទីនេះ ទៅជាមួយផង»។ សូមមើលជំពូក |
ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស