ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 49:28 - អាល់គីតាប

អ្នក​ទាំង​នោះ ជា​កុល‌សម្ពន្ធ​ទាំង​ដប់​ពីរ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ យ៉ាកកូប​បាន​ផ្តែ​ផ្តាំ​ដូច្នេះ នៅ​ពេល​គាត់​ឲ្យ​ពរ​កូន​ទាំង​ដប់​ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំងអស់​នេះ​ជា​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល ហើយ​នេះ​ជាសេចក្ដី​ដែល​ឪពុក​របស់ពួកគេ​បាន​និយាយ​នឹង​ពួកគេ​។ គាត់​ឲ្យពរ​ពួកគេ គឺ​ឲ្យពរ​ពួកគេ​ម្នាក់ៗ​តាម​ពរ​របស់គេរៀងៗខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​អស់​នេះ​ជា​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ ហើយ​នេះ​ជា​សេចក្ដី​ដែល​ឪពុក​របស់​គេ​បាន​ពោល​ទៅ​គេ នៅ​ពេល​ដែល​លោក​ឲ្យ​ពរ ដោយ​ឲ្យ​ពរ​គេ​ម្នាក់ៗ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​នោះ​ជា​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​ឲ្យ​ពរ​កូន​ទាំង​ដប់‌ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 49:28
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ:


ពុន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។


បន្ទាប់​មក យ៉ាកកូប​ផ្តែ​ផ្តាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប​ជុំ​ជា​មួយ​ដូន​តា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូន​តា​ក្នុង​រូង​ភ្នំ ដែល​នៅ​ក្នុង​ចម្ការ​របស់​អេប្រូន​ជា​ជន‌ជាតិ​ហេត


គាត់​យក​ថ្ម​ដប់‌ពីរ​ដុំ តាម​ចំនួន​កុល‌សម្ព័ន្ធ​កូន​ចៅ​របស់​យ៉ាកកូប។ គឺ​យ៉ាកកូប​នេះ​ហើយ ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រ‌អែល»។


ក្នុង​លិខិត​នោះ ស្តេច​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា នៅ​ក្នុង​ទីក្រុង​ទាំង​មូល​ប្រមូល​ផ្ដុំ​គ្នា ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន‌ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ ដែល​បៀត‌បៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។


ស្តេច​អហា‌ស៊ូរុស​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ក្សត្រិ‌យានី​អេសធើរ និង​លោក​ម៉ាដេ‌កាយ​ដែល​ជា​ជន‌ជាតិ​យូដា​ថា៖ «យើង​បាន​ប្រគល់​វិមាន​របស់​លោក​ហាម៉ាន​ជូន​នាង​អេសធើរ ហើយ​ក៏​បាន​ឲ្យ​គេ​ព្យួរ ក​លោក​ហាម៉ាន​នៅ​លើ​បង្គោល ព្រោះ​តែ​គាត់​ចង់​ធ្វើ​បាប​ជន‌ជាតិ​យូដា​ដែរ។


នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ស្តេច​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​សារ តាម​សេចក្ដី​ដែល​ម៉ាដេ‌កាយ​បង្គាប់ ផ្ញើ​ទៅ​ជន‌ជាតិ​យូដា ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​មេ​ដឹក​នាំ​អាណា‌ខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី គឺ​មាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​អាណា‌ខេត្ត។ សារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន‌ជាតិ​យូដា​ក៏​បាន​ទទួល​សារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។


ត្បូង​ទាំង​នេះ​ជា​តំណាង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​មាន​ទាំង​អស់​ដប់​ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។


មើល​ចុះ ប្រជា‌ជន​នេះងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ វា​មិន​ដេក​វិញ​ឡើយ»។


កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​យើង​នាំ​គ្នា​គោរព​បម្រើ​អុលឡោះ ទាំង​យប់ ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា បន្ទូល​សន្យា​នៃ​អុលឡោះ​នោះ នឹង​បាន​សម្រេច។ សូម​ជម្រាប​ស្តេច ជន‌ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។


មុន​ពេល​ស្លាប់ ម៉ូសា ជា​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ៖


ខ្ញុំ យ៉ាកកូប ជា​អ្នក​បម្រើ​អុលឡោះ និង​ជា​អ្នក​បម្រើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ ដែល​បែក​ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។


ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សំគាល់ មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ