លោកុប្បត្តិ 35:22 - អាល់គីតាប22 គ្រាដែលអ៊ីស្រអែលអាស្រ័យនៅស្រុកនោះ រូបេនរួមដំណេកជាមួយប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រអែលបានដឹងរឿងនេះ។ យ៉ាកកូបមានកូនប្រុសដប់ពីរនាក់ គឺ: សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល22 កាលអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ រូបេនក៏ទៅរួមដំណេកជាមួយប៊ីលហាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮអំពីការនោះដែរ។ យ៉ាកុបមានកូនប្រុសដប់ពីរនាក់: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 គ្រាដែលលោកអ៊ីស្រាអែលអាស្រ័យនៅស្រុកនោះ លោករូបេនរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ លោកយ៉ាកុបមានកូនប្រុសដប់ពីរនាក់គឺ: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់ សូមមើលជំពូក |
ពេលស្តេចទតវិលទៅដល់ដំណាក់ នៅក្រុងយេរូសាឡឹមវិញ គាត់ចាត់គេឲ្យទៅរកស្រីស្នំទាំងដប់នាក់ ដែលគាត់បានទុកឲ្យនៅថែរក្សាដំណាក់។ គាត់យកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយ ហើយចិញ្ចឹមពួកនាង ប៉ុន្តែ គាត់ពុំចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ខាំងឲ្យនៅជាស្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
បន្ទាប់មក អុលឡោះបានប្រោសប្រទានសម្ពន្ធមេត្រីឲ្យអ៊ីព្រហ៊ីម ដោយយកពិធីខតាន់ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាអ៊ីសាហាក់កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមជាឪពុក បានធ្វើពិធីខតាន់ឲ្យ។ អ៊ីសាហាក់ក៏បានធ្វើពិធីខតាន់ឲ្យយ៉ាកកូប ហើយយ៉ាកកូបក៏បានធ្វើពិធីខតាន់ឲ្យបុព្វបុរសទាំងដប់ពីរនាក់ដែរ។