កិច្ចការ 26:7 - អាល់គីតាប7 កុលសម្ព័ន្ធទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើអុលឡោះ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា បន្ទូលសន្យានៃអុលឡោះនោះ នឹងបានសម្រេច។ សូមជម្រាបស្តេច ជនជាតិយូដាបានចោទប្រកាន់ខ្ញុំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 គឺសេចក្ដីសន្យាដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងបានបម្រើព្រះយ៉ាងអស់ពីចិត្តទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ ព្រះរាជាអើយ ខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់អំពីសេចក្ដីសង្ឃឹមនេះឯង។ សូមមើលជំពូកKhmer Christian Bible7 ព្រះបន្ទូលសន្យានេះហើយដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងសង្ឃឹមថានឹងទទួលបាន ដោយការខិតខំបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ឱព្រះរាជាអើយ! ពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំដោយសារសេចក្ដីសង្ឃឹមនេះហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 កុលសម្ព័ន្ធទាំងដប់ពីររបស់យើង ខំប្រឹងគោរពប្រតិបត្តិតាមទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ បពិត្រព្រះរាជា គឺដោយព្រោះសេចក្តីសង្ឃឹមនេះហើយ បានជាពួកសាសន៍យូដាចោទប្រកាន់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 កុលសម្ព័ន្ធ*ទាំងដប់ពីររបស់យើងនាំគ្នាគោរពបម្រើព្រះជាម្ចាស់ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះនឹងបានសម្រេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដែលពូជអំបូរទាំង១២ខំប្រឹងប្រតិបត្តិតាមព្រះទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមនឹងបានសេចក្ដីសន្យានោះដែរ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ គឺដោយព្រោះសេចក្ដីសង្ឃឹមនោះឯង បានជាពួកសាសន៍យូដា គេចោទប្រកាន់ដល់ទូលបង្គំ សូមមើលជំពូក |
អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាធ្វើគូរបានដុតជូនអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល គឺគោ១២ក្បាល សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល ចៀមឈ្មោល ៩៦ក្បាល កូនចៀម ៧៧ក្បាល និងពពែឈ្មោល ២០ ក្បាល ជាជំនូនរំដោះបាប។ ពួកគេដុតសត្វទាំងនោះជាគូរបានដុតជូនអុលឡោះតាអាឡា។
អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រាមនុស្សនៅលើបល្ល័ង្ក ប្រកបដោយសិរីរុងរឿងអ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលទៀតផង។