រ៉ាជែលពោលថា៖ «អុលឡោះបានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
លោកុប្បត្តិ 49:16 - អាល់គីតាប ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន ក្នុងចំណោមកុលសម្ពន្ធអ៊ីស្រអែល ព្រះគម្ពីរខ្មែរសាកល ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន ក្នុងនាមជាកុលសម្ព័ន្ធមួយនៃអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន ដូចជាកុលសម្ព័ន្ធមួយរបស់អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាន់នឹងជំនុំជំរះពួកវា ទុកដូចជាពូជអំបូរអ៊ីស្រាអែល១ |
រ៉ាជែលពោលថា៖ «អុលឡោះបានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
អ៊ីសាខារយល់ឃើញថា កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ ហើយស្រុកនោះក៏ស្រួលរស់នៅផង ដូច្នេះ អ៊ីសាខារក៏អោនខ្លួនឲ្យគេដាក់កែប ផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។
ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចាំតែចឹកកែងជើងសេះ បណ្តាលឲ្យ អ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
ក្រោយគេបង្អស់ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ
ចំពោះកូនចៅដាន់ គាត់ថ្លែងថា: ដាន់ប្រៀបបាននឹងសិង្ហស្ទាវ ដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។
គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។
នៅជំនាន់ដែលជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រអែល លោកសាំសុនបានធ្វើជាមេដឹកនាំជនជាតិអ៊ីស្រអែលអស់រយៈពេលម្ភៃឆ្នាំ។