Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដាន់​នឹង​ជំនុំ​ជម្រះ​ប្រជា‌ជន​របស់​ខ្លួន ដូច​ជា​កុល‌សម្ព័ន្ធ​មួយ​របស់​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដាន់​នឹង​ជំនុំជម្រះ​ប្រជាជន​របស់ខ្លួន ក្នុងនាមជា​កុលសម្ព័ន្ធ​មួយ​នៃ​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដាន់​នឹង​ជំនុំ‌ជំរះ​ពួក​វា ទុក​ដូច​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​១

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដាន់​គ្រប់​គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល​សម្ពន្ធ​អ៊ីស្រ‌អែល

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ព្រះ​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ដាន់" ។


វា​ឃើញ​មាន​ទី​ឈប់​សម្រាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ឲ្យ​គេ​ប្រើ​ដូច​ជា​ទាសករ។


ដាន់​នឹង​ធ្វើ​ជា​ពស់​ដែល​លូន​តាម​ផ្លូវ ជា​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​ចឹក​កែង​ជើង​សេះ ធ្វើ​ឲ្យ​អ្នក​ជិះ​ធ្លាក់​ផ្ងារ​ក្រោយ។


បន្ទាប់​មក ទង់‌ជ័យ​នៃ​ជំរំ​ដាន់​នាំ​គ្នា​ចេញ​ដំណើរ តាម​អង្គ‌ភាព​របស់​ខ្លួន បំពេញ​មុខ​ងារ​ជា​ទ័ព​ការ​ពារ​ជួរ​ខាង​ក្រោយ​ជំរំ​ទាំង​អស់ ហើយ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ គ្រប់‌គ្រង​លើ​អង្គ‌ភាព​ទាំង​មូល។


ចំពោះ​កុល‌សម្ព័ន្ធ​ដាន់ លោក​ថ្លែង​ថា៖ «ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់មក​ពី​ស្រុក​បាសាន»។


គ្រា​នោះ មាន​បុរស​ម្នាក់​នៅ​សូរ៉ាស់ ក្នុង​កុល​សម្ព័ន្ធ​ដាន់ ឈ្មោះ​ម៉ាណូ‌អា។ ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ។


សាំសុន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​គ្រា​ពួក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម