ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 48:17 - អាល់គីតាប

យូសុះ​ឃើញ​ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អ៊ីម​ដូច្នេះ គាត់​មិន​ពេញ​ចិត្ត​ទេ។ គាត់​ទាញ​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រា‌អ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​របស់​ម៉ាណា‌សេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​យ៉ូសែប​ឃើញ​ថា​ឪពុក​គាត់​បាន​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​របស់​អេប្រាអិម នោះ​គាត់​មិនពេញចិត្តទេ ក៏​ចាប់​ដៃ​របស់​ឪពុក​យកចេញ​ពីលើ​ក្បាល​របស់​អេប្រាអិម​ទៅ​លើ​ក្បាល​របស់​ម៉ាណាសេ​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រាអិម នោះ​លោក​មិន​ពេញ​ចិត្ត​ឡើយ លោក​ក៏លើក​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអិម ទៅ​ដាក់​លើ​ក្បាល​ម៉ាណា‌សេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ដូច្នេះ លោក​មិន​ពេញ​ចិត្ត​ទេ។ លោក​ទាញ​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​របស់​ម៉ាណា‌សេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យ៉ូសែប​ឃើញ​ថា ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អិម នោះ​គាត់​មិន​សុខ​ចិត្ត​ឡើយ ក៏​ចាប់​ដៃ​ឪពុក ចង់​លើក​ចេញ​ពី​ក្បាល​អេប្រា‌អិម ទៅ​ដាក់​លើ​ក្បាល​ម៉ាន៉ាសេ​វិញ

សូមមើលជំពូក



លោកុ‌ប្បត្តិ 48:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​យល់​ឃើញ​ថា អ៊ីសា‌ហាក់​ជា​ឪពុក​មិន​ពេញ​ចិត្ត​នឹង​ស្ត្រី​សាសន៍​កាណាន​ទេ។


អំពើ​អាក្រក់​ដែល​គាត់​ប្រព្រឹត្ត​នេះ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ទេ ដូច្នេះ ទ្រង់​ក៏​ដក​ជីវិត​គាត់​ដែរ។


អ៊ីស្រ‌អែល​បាន​ខ្វែង​ដៃ គឺ​គាត់​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អ៊ីម​ដែល​ជា​ប្អូន និង​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណា‌សេ​ជា​កូន​ច្បង


យូសុះ​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​វា​ឯ​ណេះ​វិញ»។


ស្តេច​អូមរី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា គឺ​អាក្រក់​លើស​ពី​ស្តេច​មុនៗ​ទៅ​ទៀត។


អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​ហេតុ‌ការណ៍​នេះ​ទេ ទ្រង់​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ក្រែង​លោអុលឡោះ‌តាអាឡា​ឃើញ ទ្រង់​មិន​ពេញ​ចិត្ត ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។


ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ​រទាំ ធ្វើ​ឲ្យ​ទាស់​បំណងអុលឡោះ‌តាអាឡា។ ពេល​ឮ​ពួក​គេ​រអ៊ូ​រទាំ​ដូច្នេះ ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ ភ្លើង​របស់អុលឡោះ‌តាអាឡា​ក៏​ឆាប​ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។


បាឡាម​ពោល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ពុំ​ដឹង​ថា អ្នក​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​ទេ នោះ​ខ្ញុំ​បក​ក្រោយ​វិញ»។


អុលឡោះ​មាន​គម្រោង‌ការ​ជ្រើស​រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ដ​នោះ​ទេ គឺ​ជ្រើស​រើស​តាម​ចិត្ត​របស់​ទ្រង់​ដែល​ត្រាស់​ហៅ។ ដើម្បី​ឲ្យ​បាន​ស្រប​តាម​គម្រោង‌ការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ ពុំ​ទាន់​បាន​ប្រព្រឹត្ដ​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ


កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​ជា​កូន​ច្បង​របស់​យូសុះ​ក៏​បាន​ទទួល​ទឹក​ដី​មួយ​ចំណែក​ដែរ។ លោក​ម៉ាកៀរ​ជា​កូន​ច្បង​របស់​លោក​ម៉ាណាសេ និង​ជា​ឪពុក​របស់​លោក​កាឡាដ បាន​ទទួល​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដ្បិត​គាត់​ជា​អ្នក​ចំបាំង​មួយ​នាក់​ដ៏​ចំណាន។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ អុលឡោះ‌តាអាឡា​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ អុលឡោះ‌តាអាឡា​មើល​ចិត្ត​គំនិត​វិញ»។