Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រាអិម នោះ​លោក​មិន​ពេញ​ចិត្ត​ឡើយ លោក​ក៏លើក​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអិម ទៅ​ដាក់​លើ​ក្បាល​ម៉ាណា‌សេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 នៅពេល​យ៉ូសែប​ឃើញ​ថា​ឪពុក​គាត់​បាន​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​របស់​អេប្រាអិម នោះ​គាត់​មិនពេញចិត្តទេ ក៏​ចាប់​ដៃ​របស់​ឪពុក​យកចេញ​ពីលើ​ក្បាល​របស់​អេប្រាអិម​ទៅ​លើ​ក្បាល​របស់​ម៉ាណាសេ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ដូច្នេះ លោក​មិន​ពេញ​ចិត្ត​ទេ។ លោក​ទាញ​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​របស់​ម៉ាណា‌សេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​យ៉ូសែប​ឃើញ​ថា ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អិម នោះ​គាត់​មិន​សុខ​ចិត្ត​ឡើយ ក៏​ចាប់​ដៃ​ឪពុក ចង់​លើក​ចេញ​ពី​ក្បាល​អេប្រា‌អិម ទៅ​ដាក់​លើ​ក្បាល​ម៉ាន៉ាសេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 យូសុះ​ឃើញ​ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អ៊ីម​ដូច្នេះ គាត់​មិន​ពេញ​ចិត្ត​ទេ។ គាត់​ទាញ​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រា‌អ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​របស់​ម៉ាណា‌សេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អេសាវ​យល់​ថា លោក​អ៊ីសាក​ជា​ឪពុក មិន​ពេញ​ចិត្ត​នឹង​ស្ត្រី​សាសន៍​កាណាន​ទេ


អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នេះ អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ប្រហារ​គាត់​ដែរ។


ប៉ុន្ដែ លោក​អ៊ីស្រា‌អែល​បាន​ខ្វែង​ដៃ គឺ​លោក​លូក​ដៃ​ស្ដាំ ទៅ​ដាក់​លើ​ក្បាល​អេប្រាអិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណា‌សេ ដ្បិត​ម៉ាណា‌សេ​ជា​កូន​ច្បង។


លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក ដ្បិត​នេះ​ជា​កូន​ច្បង សូម​ដាក់​ដៃ​ស្តាំ​របស់​ពុក​លើ​ក្បាល​វា​ឯ​ណេះ​វិញ»។


ឯ​អំរី​ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​អាក្រក់​លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត


ព្រះ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះ ទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រា‌អែល។


ក្រែង​ព្រះ‌យេហូវ៉ា​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ រួច​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ។


កាល​ប្រជាជន​នាំ​គ្នា​រអ៊ូ‌រទាំ​អំពី​ការ​លំបាក​របស់​គេ​នៅ​នឹង​ព្រះ‌កាណ៌​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​បាន​ឮ ហើយ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌អង្គ​ក៏​ឆួល​ឡើង។ ពេល​នោះ ភ្លើង​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆេះ​នៅ​កណ្ដាល​គេ ទាំង​ឆេះ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ជាយ​ជំរំ។


ពេល​នោះ បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​ប្របាទ​បាន​ធ្វើ​បាប​ហើយ ដ្បិត​ខ្ញុំ​ប្របាទ​មិន​បាន​ដឹង​ថា​លោក​ម្ចាស់​ឈរ​តាម​ផ្លូវ​ទាស់​នឹង​ខ្ញុំ​ប្របាទ​ទេ។ ដូច្នេះ ប្រសិន‌បើ​ការ​នេះ​ជា​សេចក្ដី​អាក្រក់​នៅ​ចំពោះ​លោក​ម្ចាស់ នោះ​ខ្ញុំ​ប្របាទ​នឹង​ត្រឡប់​ទៅ​វិញ»។


ទោះ​ជា​កូន​ទាំង​ពីរ​មិន​ទាន់​កើត ហើយ​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ក៏​ដោយ (ដើម្បី​ឲ្យ​គម្រោង​ការ​ជ្រើស​រើស​របស់​ព្រះ​បាន​ជាប់​នៅ


បន្ទាប់​មក នេះ​ជា​ចំណែក​ដែល​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប។ ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​កាឡាដ គាត់​បាន​ទទួល​ស្រុក​កាឡាដ និង​ស្រុក​បាសាន ព្រោះ​គាត់​ជា​អ្នក​ចម្បាំង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម