លោកុប្បត្តិ 48:14 - អាល់គីតាប14 អ៊ីស្រអែលបានខ្វែងដៃ គឺគាត់ដាក់ដៃស្តាំលើក្បាលអេប្រាអ៊ីមដែលជាប្អូន និងដាក់ដៃឆ្វេងលើក្បាលម៉ាណាសេជាកូនច្បង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ប៉ុន្តែអ៊ីស្រាអែលលូកដៃស្ដាំរបស់គាត់ដាក់លើក្បាលរបស់អេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងរបស់គាត់លើក្បាលរបស់ម៉ាណាសេវិញ គឺគាត់បានខ្វែងដៃរបស់គាត់ ទោះបីម៉ាណាសេជាកូនច្បងក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប៉ុន្ដែ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកលូកដៃស្ដាំ ទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើក្បាលម៉ាណាសេ ដ្បិតម៉ាណាសេជាកូនច្បង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមជាប្អូន និងដាក់ដៃឆ្វេងលើក្បាលម៉ាណាសេជាកូនច្បង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នោះអ៊ីស្រាអែលគាត់លូកដៃស្តាំទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើម៉ាន៉ាសេវិញ ទោះបើម៉ាន៉ាសេជាកូនច្បងក៏ដោយ គាត់ធ្វើដៃដូច្នេះ ដោយមានគំនិតយល់ជាក់ សូមមើលជំពូក |