បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលាត្រឡប់ទៅទីក្រុងវិញ។
ពួកគេក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗដាក់អីវ៉ាន់លើលារបស់ខ្លួន រួចត្រឡប់ទៅទីក្រុងវិញ។
ឃើញដូច្នោះ គេក៏ហែកសម្លៀកបំពាក់ រួចម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញទាំងអស់គ្នា។
បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញ។
នោះគេក៏ហែកសំលៀកបំពាក់ រួចផ្ទុកលាត្រឡប់ទៅឯទីក្រុងវិញទាំងអស់គ្នា។
ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច យូសុះនិយាយទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់គាត់ថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ?
ទតទាញសម្លៀកបំពាក់របស់គាត់មកហែក ហើយអស់អ្នកដែលនៅជាមួយគាត់ក៏ធ្វើដូចគាត់ដែរ។
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។
នាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅទាំងស្រែកផង។
នាងឃើញស្តេចថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន