Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​គេ​ក៏​ហែក​សំលៀក‌បំពាក់ រួច​ផ្ទុក​លា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ពួកគេ​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ម្នាក់ៗ​ដាក់អីវ៉ាន់​លើ​លា​របស់ខ្លួន រួច​ត្រឡប់​ទៅ​ទីក្រុង​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឃើញ​ដូច្នោះ គេ​ក៏​ហែក​សម្លៀក‌បំពាក់ រួចម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា ត្រឡប់​ទៅ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បងៗ​នាំ​គ្នា​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា ត្រឡប់​ទៅ​ទីក្រុង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 បងៗ​នាំ​គ្នា​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា​ត្រឡប់​ទៅ​ទី​ក្រុង​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន នោះ​យ៉ូសែប​ប្រាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​រៀបចំ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ កាល​ណា​ឯង​បាន​ទាន់​គេ នោះ​ត្រូវ​និយាយ​យ៉ាង​នេះ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដូច្នេះ


នោះ​ដាវីឌ​ក៏​ចាប់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​ធ្វើ​ដូច្នោះ​ដែរ


នោះ​ដល់​ថ្ងៃ​ទី​៣ មាន​មនុស្ស​ម្នាក់​មក​ពី​ទី​បោះ​ទ័ព​របស់​សូល ស្លៀក‌ពាក់​រហែក‌រហោក ហើយ​មាន​ដី​នៅ​លើ​ក្បាល កាល​មក​ដល់​ដាវីឌ នោះ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព


រួច​នាង​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។


ក៏​ទត​មើល​ទៅ​ឃើញ​ស្តេច​ទ្រង់​ប្រថាប់ នៅ​លើ​ទី​ថ្កល់ តាម​ទំនៀម មាន​ទាំង​ពួក​មេ‌ទ័ព នឹង​ពួក​ផ្លុំ​ត្រែ ឈរ​នៅ​ជិត​ផង ពួក​បណ្តាជន ជា​អ្នក​ស្រុក​នោះ​ទាំង​អស់ ក៏​រីក‌រាយ​សប្បាយ​ឡើង ទាំង​ផ្លុំ​ត្រែ​ផង ដូច្នេះព្រះ‌នាង​អ័ថា‌លា​ទ្រង់​ហែក​ព្រះ‌ពស្រ្ត​ស្រែក​ឡើង​ថា នេះ​ជា​ការ​ក្បត់ ជា​ការ​ក្បត់​ហើយ


ហើយ​យ៉ូស្វេ ជា​កូន​នុន នឹង​កាលែប ជា​កូន​យេភូនេ ដែល​នៅ​ក្នុង​ពួក​អ្នក​ដើរ​សង្កេត​មើល​ស្រុក គេ​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម