នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់ណុះហ៍។ ក្រោយទឹកជំនន់ធំអ្នកទាំងបីបានបង្កើតកូនចៅ ដូចតទៅនេះ៖
លោកុប្បត្តិ 37:2 - អាល់គីតាប នេះជាដំណើររឿងក្រុមគ្រួសាររបស់យ៉ាកកូប។ កាលយូសុះនៅពីក្មេង មានអាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់ប៊ីលហា និងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យូសុះបានមករៀបរាប់ប្រាប់ឪពុក អំពីពាក្យសំដីអាក្រក់របស់បងៗ។ ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់យ៉ាកុប: នៅពេលយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់បានឃ្វាលហ្វូងចៀមជាមួយពួកបងប្រុសរបស់គាត់។ គាត់នៅតែជាក្មេង ក៏នៅជាមួយពួកកូនប្រុសរបស់ប៊ីលហា និងពួកកូនប្រុសរបស់ស៊ីលផា ដែលជាប្រពន្ធរបស់ឪពុកគាត់។ យ៉ូសែបតែងតែយករឿងអាក្រក់របស់ពួកគេទៅប្រាប់ឪពុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែប កាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា នឹងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក |
នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់ណុះហ៍។ ក្រោយទឹកជំនន់ធំអ្នកទាំងបីបានបង្កើតកូនចៅ ដូចតទៅនេះ៖
នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលអុលឡោះបានបង្កើតមក។ ពេលអុលឡោះតាអាឡាជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី
កាលលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកស៊ីលប៉ា ជាស្រីបម្រើរបស់គាត់ មកឲ្យយ៉ាកកូបធ្វើជាប្រពន្ធ។
គ្រាដែលអ៊ីស្រអែលអាស្រ័យនៅស្រុកនោះ រូបេនរួមដំណេកជាមួយប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រអែលបានដឹងរឿងនេះ។ យ៉ាកកូបមានកូនប្រុសដប់ពីរនាក់ គឺ:
កាលយូសុះចូលទៅជួបហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបនោះ គាត់មានអាយុសាមសិបឆ្នាំហើយ។ យូសុះបានចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។
ត្រូវនិយាយទៅកាន់ស្តេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើនិយាយដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។
នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់អាដាម: នៅថ្ងៃដែលអុលឡោះបង្កើតមនុស្ស ទ្រង់បានបង្កើតគេឲ្យមានលក្ខណៈខ្លះដូចអុលឡោះ
នេះជាដំណើររឿងក្រុមគ្រួសាររបស់ណុះហ៍។ ណុះហ៍ ជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់គាត់។ គាត់បានដើរតាមមាគ៌ារបស់អុលឡោះ។
មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្ដែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្ដ សុទ្ធតែអាក្រក់។
បងប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន
ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំអះ នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។