Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 6:9 - អាល់គីតាប

9 នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​ណុះហ៍។ ណុះហ៍ ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​គាត់។ គាត់​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 នេះ​ជា​វង្សត្រកូល​របស់​ណូអេ​: ណូអេ​ជា​មនុស្ស​សុចរិត ជា​មនុស្ស​គ្រប់លក្ខណ៍​នៅ​ជំនាន់​របស់គាត់​។ ណូអេ​បាន​ដើរ​ជាមួយ​ព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នេះ​ជាតំណ​វង្ស​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ហើយ​គ្រប់​លក្ខណ៍​នៅ​ជំនាន់​របស់​លោក លោក​បាន​ដើរ​ជា‌មួយ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នេះ​ជា​ពង្សាវតារ​របស់​ណូអេ គាត់​ជា​អ្នក​សុចរិត ហើយ​គ្រប់​លក្ខណ៍​នៅ​ក្នុង​ដំណ​វង្ស​ខ្លួន គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 6:9
34 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​ណុះហ៍។ ក្រោយ​ទឹក​ជំនន់​ធំ​អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ ដូច​តទៅ​នេះ៖


នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។


នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​អុលឡោះ​បាន​បង្កើត​មក។ ពេលអុលឡោះ‌តាអាឡាជា​ម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី


រួច​គាត់​ឲ្យ​ពរ​យូសុះ​ថា៖ «សូម​អុលឡោះ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​ធ្លាប់​គោរព​បម្រើ សូម​អុលឡោះ​ដែល​ថែ​រក្សា​ពុក តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ


នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អាដាម: នៅ​ថ្ងៃ​ដែល​អុលឡោះ​បង្កើត​មនុស្ស ទ្រង់​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​អុលឡោះ


ក្រោយ​បង្កើត​មធូសា‌ឡា ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ​ហេប្រឺ១១​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន


ហេណុក​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​អុលឡោះ​បាន​លើក​គាត់​ឡើង​ទៅ។


ណុះហ៍​បាន​បង្កើត​កូន​ប្រុស​បី​នាក់ ឈ្មោះ​សិម ហាំ និង​យ៉ាផេត។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណុះហ៍​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ទៅ ដ្បិត​យើង​បាន​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ទេ​ដែល​សុចរិត។


ទ្រង់​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​ថា៖ «ទ្រង់​បាន​សំដែង​ចិត្ត​សប្បុរស​ដ៏​ធំ​ធេង​ចំពោះ​បិតា​ខ្ញុំ គឺ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រោះ​បិតា​ខ្ញុំ​រស់​នៅ​ដោយ​ភក្តី‌ភាព​សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ ទ្រង់​នៅ​តែ​សំដែង​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ខ្ញុំ ដោយ​ប្រោស​ប្រទាន​ឲ្យ​គាត់​មាន​កូន​ម្នាក់ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។


ប៉ុន្តែ ទោះ​បី​ស្តេច​ស្រឡាញ់អុលឡោះ‌តាអាឡា​ដោយ​ស្មោះ​អស់​មួយ​ជីវិត​ក្តី ក៏​ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។


កាល​ពី​ដើម នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​អៃយ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ គាត់​គោរព​កោត​ខ្លាច​អុលឡោះហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។


អុលឡោះ‌តាអាឡា​សួរ​អ៊ីព្លេស‌ហ្សៃតន​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី គ្មាន​នរណា​ម្នាក់​ដូច​អៃយ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។


ខ្ញុំ​ជា​មនុស្ស​ដែល​មិត្ត‌ភក្ដិ​ចំអក​ឲ្យ ខ្ញុំ​អង្វរ​រក​អុលឡោះសូម​ចម្លើយ​ពី​ទ្រង់ តែ​ទោះ​បី​ខ្ញុំ​ជា​មនុស្ស​សុចរិត ស្លូត​ត្រង់​ក្តី ក៏​ត្រូវ​គេ​មើល‌ងាយ​ដែរ។


ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុង‌រឿង​ជា‌និច្ច។


អុលឡោះ‌តាអាឡា​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ទ្រង់​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។


មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណរះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កំដៅ។


នៅ​លើ​ផែនដី​នេះ គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ធ្វើ​តែ​អំពើ​ល្អ ហើយ​មិន​ប្រព្រឹត្ត​អំពើ​បាប​នោះ​ឡើយ។


ទោះ​បី​នៅ​ស្រុក​នោះ មាន​ណុះហ៍ ដានី‌យ៉ែល និង​អៃយ៉ូប​ក្ដី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ទោះ​បី​មាន​ណុះហ៍ ដានី‌យ៉ែល និង​អៃយ៉ូប​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ម្ចាស់​ដែល​មាន​ជីវិត​អស់‌កល្ប​ថា សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី​នោះ​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស រីឯ​មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ។


ស្វាមី‌ភរិយា​ទាំង​ពីរ​នាក់​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ចិត្ត​អុលឡោះ ហើយ​គាត់​គោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​អុលឡោះ‌ជាអម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។


នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត គាត់​គោរព​កោត​ខ្លាច​អុលឡោះ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ទ្រង់​មក​សំរាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល។ រស‌អុលឡោះ​ដ៏‌វិសុទ្ធ​សណ្ឋិត​លើ​គាត់


មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស​ម្នាក់​ឈ្មោះ​យូសុះ។ លោក​ជា​អ្នក​ក្រុង​អើរីម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត ហើយ​ទន្ទឹង​រង់‌ចាំ​នគរ​របស់​អុលឡោះ។


គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​អុលឡោះ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍​»។


ដំណឹង‌ល្អ​នេះ​សំដែង​ឲ្យ​ដឹង​ថា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ។


មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​អុលឡោះ ដោយ​ពឹង​លើ​ហ៊ូកុំ​នោះ​ឡើយ ដ្បិត«មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ»។


អ្នក​ត្រូវ​ស្មោះ​ត្រង់​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ជា​និច្ច។


ដោយ‌សារ​ជំនឿ ណាពី​ណុះហ៍​បាន​ទទួល​ដំណឹង​ពី​អុលឡោះ អំពី​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ គាត់​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​គាត់​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់។ ដូច្នេះ ដោយ‌សារ​ជំនឿ​គាត់​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ដំណាក់​របស់​រស‌អុលឡោះ ធ្វើ​ជា​ក្រុម​អ៊ីមុាំ​បរិសុទ្ធ ដើម្បី​ធ្វើ​គូរបាន​ខាង​វិញ្ញាណ ជា​ទី​គាប់​ចិត្ត​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស


ទ្រង់​ក៏​ពុំ​បាន​យោគ​យល់​ដល់​ពិភព​លោក​នា​បុរាណ​កាល​ដែរ គឺ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​ដ៏​ទុច្ចរិត​នោះ។ ទ្រង់​ទុក​ជីវិត​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ គិត​ទាំង​ណាពី​ណុះហ៍​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត​នោះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម