ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:5 - អាល់គីតាប

អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ គាត់​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​អុលឡោះ​ប្រោស​ប្រទាន​មក​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អេសាវ​ងើបភ្នែកឡើង ឃើញ​ពួក​ស្ត្រី​ៗ និង​ក្មេង​ៗ គាត់​ក៏​សួរថា​៖ “តើ​អ្នកទាំងនេះ​ដែល​នៅជាមួយ​ឯង​ជា​នរណា​?”។ យ៉ាកុប​ឆ្លើយថា​៖ “ពួកគេជា​កូន​ៗ​ដែល​ព្រះ​បាន​ប្រោសប្រទាន​ដល់​បាវបម្រើ​របស់បង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​ដែល​មក​ជា‌មួយ​ឯង ជា​អ្នក​ណា?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​បង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ លោក​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ​ប្របាទ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អេសាវ​ងើប​ភ្នែក​ឡើង​ឃើញ​ពួក​ស្រីៗ នឹង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា អ្នក​ទាំង​នេះ​ដែល​នៅ​នឹង​ឯង តើ​ជា​អ្នក​ណា យ៉ាកុប​ឆ្លើយ​ថា នោះ​គឺ​ជា​កូន ដែល​ព្រះ‌ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បំរើ​របស់​បង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ខឹង​នឹង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​អុលឡោះ​ឬ? គឺ​អុលឡោះ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​ឲ្យ​មាន​កូន!»។


ស្ត្រី​បម្រើ​ក៏​នាំ​គ្នា​ចូល​មក​ជា​មួយ​កូនៗ​របស់​នាង រួច​ក្រាប​សំពះ​អេសាវ។


យូសុះ​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​អុលឡោះ​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ អ៊ីស្រ‌អែល​និយាយ​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។


អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ទ្រង់​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល ជា​អាណា‌ចក្រ​របស់​ទ្រង់។


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន ឲ្យ និង​ជា​ពរ​មក​ពី​ទ្រង់។


នៅ​ស្រុក​អ៊ីស្រ‌អែល ខ្ញុំ និង​កូន​ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល មក​ពីអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


អ៊ីសា​មាន​ប្រសាសន៏​ទៀត​ថា៖ «ខ្ញុំ​ទុក​ចិត្ដ​លើ​ទ្រង់» ហើយ​ថា«ខ្ញុំ​នៅ​ឯ​នេះ​រួម​ជា​មួយ​នឹង​កូន​ចៅ ដែល​អុលឡោះ​ប្រទាន​ឲ្យ​ខ្ញុំ»។


លោក​បូអូស​ក៏​យក​នាង​រស់​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រទាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​ប្រុស​មួយ។


នាង​ខ្ញុំ​បាន​ទូរអា​អង្វរអុលឡោះ‌តាអាឡា​សូម​ឲ្យ​មាន​កូន ហើយ​ទ្រង់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។