Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 4:13 - អាល់គីតាប

13 លោក​បូអូស​ក៏​យក​នាង​រស់​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រទាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ លោកបូអូស​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​នាង​មាន​ទម្ងន់​បង្កើត​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​បូអូស​ក៏​យក​នាង​រស់​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ សម្រាល​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ បូអូស​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​នាង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១

សូមមើលជំពូក ចម្លង




នាង​រស់ 4:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​បាន​អង្វរ​អុលឡោះ សូម​មេត្តា​ប្រោស​ស្តេច​អប៊ីម៉ា‌ឡិច ព្រម​ទាំង​ប្រពន្ធ និង​ពួក​ស្រី​ស្នំ​របស់​ស្តេច ឲ្យ​បាន​ជា​សះ​ស្បើយ ហើយ​នាង​ទាំង​នោះ​អាច​មាន​កូន​តទៅ​ទៀត​បាន


អ៊ីសា‌ហាក់​បាន​អង្វរ សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រណី​ភរិយា​របស់​គាត់ ដ្បិត​នាង​ជា​ស្ត្រី​អារ។ អុលឡោះ‌តាអាឡា​ស្តាប់​ពាក្យ​អង្វរ​របស់​គាត់ ហើយ​រ៉ហ្វ៊ីកា​ក៏​មាន​ផ្ទៃ​ពោះ។


កាលអុលឡោះ‌តាអាឡា​ឃើញ​ថា យ៉ាកកូប​មិន​សូវ​ស្រឡាញ់​លេអា​ដូច្នេះ ទ្រង់​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។


យ៉ាកកូប​ខឹង​នឹង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​អុលឡោះ​ឬ? គឺ​អុលឡោះ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​ឲ្យ​មាន​កូន!»។


អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ គាត់​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​អុលឡោះ​ប្រោស​ប្រទាន​មក​ខ្ញុំ»។


ទ្រង់​ប្រទាន​ឲ្យ​ស្ត្រី​អារ​មាន​កូន ឲ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ ជា​មួយ​កូនៗ​របស់​នាង។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន ឲ្យ និង​ជា​ពរ​មក​ពី​ទ្រង់។


ឥឡូវ​នេះ សូម​នាង​កុំ​បារម្ភ​ឡើយ អ្វីៗ​ដែល​នាង​សុំ ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ដឹង​ច្បាស់​ថា នាង​ជា​ស្ត្រី​ថ្លៃ‌ថ្នូរ។


សូមអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​អ្នក និង​នាង​មាន​កូន​ចៅ​ច្រើន ដើម្បី​ឲ្យ​គ្រួសារ​អ្នក បាន​ដូច​គ្រួសារ​របស់​លោក​ពេរេស ជា​កូន​របស់​លោក​យូដា និង​នាង​តាម៉ារ​ដែរ!»។


នាង​ខ្ញុំ​បាន​ទូរអា​អង្វរអុលឡោះ‌តាអាឡា​សូម​ឲ្យ​មាន​កូន ហើយ​ទ្រង់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។


អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌ បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចំអែត​ក្រពះ រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារ សំរាល​កូន​ដល់​ទៅ​ប្រាំ​ពីរ​ដង តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម