ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 28:3 - អាល់គីតាប

សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទានពរ​ឯង ហើយ​ធ្វើឲ្យ​ឯង​បង្កើតកូន និង​កើនចំនួនឡើង​ចុះ ដើម្បីឲ្យ​ឯង​បាន​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប្រទាន​ពរ​កូន ទាំង​ធ្វើ​ឲ្យ​កូន​មាន​កូន​ចៅ​ជា​ច្រើន ហើយ​កើន​ចំនួន​ឡើង ឲ្យ​កូន​បានទៅ​ជា​សាសន៍​មួយ​ដែល​មាន​គ្នា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ប្រទាន​ពរ​ដល់​ឯង ទាំង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ជា​សាសន៍​១ មាន​គ្នា​ដ៏​ច្រើន

សូមមើលជំពូក



លោកុ‌ប្បត្តិ 28:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។


យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។


ចំពោះ​អ៊ីស្មា‌អែល​វិញ យើង​បាន​ឮ​ពាក្យ​របស់​អ្នក​ហើយ យើង​នឹង​ឲ្យ​ពរ​វា យើង​នឹង​ធ្វើ​ឲ្យ​វា​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​វា​កើន​ចំនួន​យ៉ាង​ច្រើន​អនេក។ ស្តេច​ដប់​ពីរ​នាក់ នឹង​កើត​ចេញ​ពី​វា ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​វា​ដែរ។


ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​រ៉ហ្វ៊ីកា​ថា៖ «ប្អូន​រ៉ហ្វ៊ីកា​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្តាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់​គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។


នៅ​ពេល​យប់ អុលឡោះ‌តាអាឡា​មក​ជួប​គាត់ មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម​ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អ៊ីព្រហ៊ីម​ជា​អ្នក​បម្រើ​របស់​យើង»។


យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ​សារ​ពូជ‌ពង្ស​របស់​អ្នក


អ៊ីសា‌ហាក់​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក​អំបាញ់​មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។


អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ចូរ​អ្នក​បង្កើត​កូន​ចៅ ឲ្យ​បាន​ចំនួន​កើន​ឡើង​ជា​ច្រើន។ ប្រជា‌ជាតិ​មួយ និង​ប្រជា‌ជាតិ​ជា​ច្រើន​ទៀត នឹង​កើត​ចេញ​ពី​អ្នក ហើយ​ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​អ្នក​ដែរ។


គាត់​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រា‌អ៊ីម” ដ្បិត​គាត់​ពោល​ថា “អុលឡោះ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។


សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ឲ្យ​អ្នក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ស៊ីម្មាន និង​ពុន‌យ៉ាម៉ីន​វិល​ត្រឡប់​មក​វិញ ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ ឲ្យ​ពុក​គ្រាំ​គ្រា​ទៅ​ចុះ!»។


យ៉ាកកូប និយាយ​ទៅ​យូសុះ​ថា៖ «អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត​ដែល​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន​បាន​ប្រទាន​ពរ​ពុក។


អុលឡោះ​មាន​បន្ទូល​មក​ពុក​ថា “យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន។ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ទុក​ជា​កម្ម‌សិទ្ធិ​រហូត​តទៅ”។


សូម​អុលឡោះ​ជា​ម្ចាស់​របស់​ពុក​ជួយ​ទំនុក​បំរុង​កូន សូម​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។


អុលឡោះ​ប្រទាន​ពរ​ដល់​ណុះហ៍ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​គាត់ ដោយ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន ពាស​ពេញ​ផែនដី​ទៅ!


ប្រសិន​បើ​អុលឡោះ‌តាអាឡា មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​អុលឡោះ‌តាអាឡា​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន ឲ្យ និង​ជា​ពរ​មក​ពី​ទ្រង់។


ជន‌ជាតិ​អ៊ីស្រ‌អែល​បង្កើត​កូន​ចៅ​បន្ត​ពូជ‌ពង្ស កើន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីប។


យើង​បាន​បង្ហាញ​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ស្គាល់​យើង ក្នុង​ឋានៈ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ អុលឡោះ‌តាអាឡា​ទេ។


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់ ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។


ខ្ញុំ​ពុំ​ឃើញ​មាន​ម៉ាស្ជិទ​នៅ​ក្នុង​ទី‌ក្រុង​ទេ ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ព្រម​ទាំង​កូន​ចៀម​នេះ​ហើយ ដែល​ជា​ម៉ាស្ជិទ​របស់​ក្រុង​នោះ។


ពេល​នោះ​លោក​បូអូស​បាន​មក​ពី​ភូមិ​បេថ្លេ‌ហិម គាត់​ពោល​ទៅ​កាន់​ពួក​អ្នក​ច្រូត​ថា៖ «សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​រាល់​គ្នា!»។ ពួក​គេ​ឆ្លើយ​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​គាត់​ដែរ!»។