លោកុប្បត្តិ 24:52 - អាល់គីតាប កាលអ្នកបម្រើរបស់អ៊ីព្រហ៊ីមបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំអុលឡោះតាអាឡា ព្រះគម្ពីរខ្មែរសាកល នៅពេលបាវបម្រើរបស់អ័ប្រាហាំបានឮពាក្យរបស់ពួកគេ គាត់ក៏ក្រាបមុខដល់ដីចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកបម្រើរបស់លោកអ័ប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ឱនក្រាបដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបាវរបស់អ័ប្រាហាំបានឮដូច្នោះ នោះគាត់ក៏ឱនក្រាបដល់ដីថ្វាយបង្គំដល់ព្រះយេហូវ៉ា |
បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំអុលឡោះតាអាឡា ហើយអរគុណអុលឡោះតាអាឡាជាម្ចាស់របស់អ៊ីព្រហ៊ីម ជាចៅហ្វាយខ្ញុំ ដែលបានដឹកនាំខ្ញុំ ដោយចិត្តស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្តឹងក្មួយស្រីរបស់គាត់ យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់គាត់។
រ៉ហ្វ៊ីកានៅមុខអ្នកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឲ្យនាងបានទៅជាភរិយារបស់កូនប្រុសចៅហ្វាយអ្នក ដូចអុលឡោះតាអាឡាមានបន្ទូល»។
បន្ទាប់មកស្តេចទតមានប្រសាសន៍ទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំអុលឡោះតាអាឡា និងគោរពស្តេច។
ស្តេចយ៉ូសាផាតក្រាបចុះ អោនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹមក៏នាំគ្នាអោនកាយ ក្រាបថ្វាយបង្គំអុលឡោះតាអាឡាដែរ។
ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក
គេចូលទៅក្នុងផ្ទះ ឃើញទារកនៅជាមួយនាងម៉ារីយំជាម្តាយ គេក៏នាំគ្នាក្រាបថ្វាយបង្គំទារកនោះ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេសមកជូនទារកនោះ។
ឥឡូវនេះ នាងខ្ញុំសូមយកកូនមកជូនអុលឡោះតាអាឡា ឲ្យនៅជាមួយទ្រង់អស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា។