Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:53 - អាល់គីតាប

53 រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក​បំពាក់​ចេញ​មក​ជូន​រ៉ហ្វ៊ីកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្តាយ​របស់​នាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

53 បន្ទាប់មក បាវបម្រើ​នោះ​ក៏​យក​គ្រឿងអលង្ការ​ប្រាក់ គ្រឿងអលង្ការ​មាស និង​សម្លៀកបំពាក់​មក​ឲ្យ​រេបិកា ហើយ​គាត់​ក៏​ឲ្យ​របស់មានតម្លៃ​ដល់​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 រួច​អ្នក​បម្រើ​នោះ​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស និង​សម្លៀក​បំពាក់​ចេញ​មក ជូន​នាង​រេបិកា ហើយ​គាត់​ក៏​ជូន​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទៅ​បង និង​ម្តាយ​របស់​នាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក‌បំពាក់​ចេញ​មក​ជូន​នាង​រេបិកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្ដាយ​របស់​នាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 រួច​បញ្ចេញ​គ្រឿង​មាស​គ្រឿង​ប្រាក់ នឹង​សំលៀក‌បំពាក់​ឲ្យ​ដល់​រេបិកា ព្រម​ទាំង​ជូន​របស់​ទ្រព្យ​ដ៏​មាន​ដំឡៃ ទៅ​បង​នាង នឹង​ម្តាយ​នាង​ដែរ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:53
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បម្រើ​នោះ​បាន​យក​អូដ្ឋ​ដប់​ក្បាល ពី​ក្នុង​ហ្វូង​អូដ្ឋ​ចៅ‌ហ្វាយ​របស់​គាត់ រួច​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ណាឃរ ក្នុង​ស្រុក​មេសូប៉ូតាមា ដោយ​នាំ​យក​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ចៅ‌ហ្វាយ​គាត់ ទៅ​ជា​មួយ​ផង។


កាល​អូដ្ឋ​បាន​ផឹក​ទឹក​ឆ្អែត​ហើយ អ្នក​បម្រើ​នោះ​ក៏​យក​ចិញ្ចៀន​មាស​មួយ​វង់ ទម្ងន់​មួយ​ជី​កន្លះ មក​ឲ្យ​នាង រួច​យក​កង​ដៃ​មាស​មួយ​គូ ដែល​មាន​ទម្ងន់​បី​តម្លឹង មក​ពាក់​ឲ្យ​នាង​ដែរ។


ស្តេច​យ៉ូសា‌ផាត​ជា​ឪពុក បាន​ចែក​អំណោយ​ជា​មាស​ជា​ប្រាក់​យ៉ាង​ច្រើន ឲ្យ​កូន​ឯ​ទៀតៗ ព្រម​ទាំង​ប្រគល់​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ក្នុង​ស្រុក​យូដា​ឲ្យ​កូន​ទាំង​នោះ​កាន់​កាប់​ទៀត​ផង តែ​ស្តេច​ប្រគល់​រាជ​សម្បត្តិ​ឲ្យ​ស្តេច​យ៉ូរ៉ាម ព្រោះ​ជា​កូន​ច្បង។


អ្នក​ជិត​ខាង​របស់​ពួក​គេ​យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ​សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​ជំនូន​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។


ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​ប្រុស​ទាំង​ស្រី ឲ្យ​សុំ​របស់​របរ​ជា​មាស​ជា​ប្រាក់​ពី​អ្នក​ជិត​ខាង»។


ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​តាម​ពាក្យ​ដែល​ម៉ូសា​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក​បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។


ស្ត្រី​អ៊ីស្រ‌អែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀក​បំពាក់ ដែល​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។


គ្រឿង​អលង្ការ​របស់​អូន ធ្វើ​ឲ្យ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាត ហើយ​ខ្សែ​ក​របស់​អូន ក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។


ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់ ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។ ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ


ស្តេច​ហេ‌សេគា មាន​ចិត្ត​រីក‌រាយ​ណាស់ ស្ដេច​នាំ​រាជ‌ទូត​របស់​ស្រុក​បាប៊ី‌ឡូន​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​ទុក​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ស្តេច​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​រាជ‌វាំង និង​ក្នុង​នគរ​ឲ្យ​រាជ‌ទូត​របស់​ស្ដេច​បាប៊ី‌ឡូន​ឃើញ​ឥត​មាន​ចន្លោះ​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម