Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:52 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 កាល​អ្នក​បម្រើ​របស់​លោក​អប្រាហាំ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

52 នៅពេល​បាវបម្រើ​របស់​អ័ប្រាហាំ​បាន​ឮ​ពាក្យ​របស់ពួកគេ គាត់​ក៏​ក្រាបមុខដល់ដី​ចំពោះ​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 កាល​អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ឱន​ក្រាប​ដល់​ដី ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 កាល​បាវ​របស់​អ័ប្រា‌ហាំ​បាន​ឮ​ដូច្នោះ នោះ​គាត់​ក៏​ឱន​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

52 កាល​អ្នក​បម្រើ​របស់​អ៊ីព្រហ៊ីម​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:52
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់


បន្ទាប់​មក ខ្ញុំ​ក៏​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ម្ចាស់​ខ្ញុំ ដែល​ទ្រង់​បាន​ដឹក​នាំ​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ឲ្យ​ខ្ញុំ​បាន​មក​ដណ្ដឹង​ក្មួយ​ស្រី​របស់​លោក យក​ទៅ​ធ្វើ​ជា​ភរិយា​ឲ្យ​កូន​ប្រុស​របស់​លោក។


នាង​រេបិកា​នៅ​មុខ​លោក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​លោក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។


បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។


ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក៏​នាំ​គ្នា​ឱន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដែរ។


ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអង្គ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​យើង​មក


គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះអង្គ។


ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​នៅ​ជា​មួយ​ព្រះអង្គ​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម