ស្តេចអប៊ីម៉ាឡិចបានយកចៀម យកគោ ពីក្នុងហ្វូងសត្វរបស់ស្តេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនអ៊ីព្រហ៊ីម ហើយក៏បានប្រគល់សារ៉ាជូនគាត់វិញដែរ។
លោកុប្បត្តិ 21:23 - អាល់គីតាប ដូច្នេះ សូមអ្នកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានអុលឡោះជាសាក្សីនៅទីនេះ ថាអ្នកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះអ្នកយ៉ាងណា សូមអ្នកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលអ្នកស្នាក់នៅនេះ យ៉ាងនោះដែរ»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ ចូរស្បថនឹងយើងនៅទីនេះដោយអាងព្រះថា អ្នកនឹងមិនប្រព្រឹត្តដោយឧបាយកលទាស់នឹងយើង ឬកូនរបស់យើង ឬចៅរបស់យើងឡើយ។ ដូចដែលយើងបានប្រព្រឹត្តដល់អ្នកដោយសេចក្ដីមេត្តាយ៉ាងណា អ្នកត្រូវប្រព្រឹត្តដល់យើង និងទឹកដីដែលអ្នកបានរស់នៅបណ្ដោះអាសន្ននេះយ៉ាងនោះដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវថា អ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅរបស់ខ្ញុំតរៀងទៅ ដោយភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ និងស្រុកដែលអ្នកបានស្នាក់នៅនេះដោយសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សូមលោកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានព្រះជាម្ចាស់ជាសាក្សីនៅទីនេះ ថាលោកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះលោកយ៉ាងណា សូមលោកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលលោកស្នាក់នៅនេះយ៉ាងនោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមឲ្យអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវ ថាអ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅខ្ញុំតរៀងទៅ ដោយសេចក្ដីភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ ហើយស្រុកដែលអ្នកបានសំណាក់នៅនេះដោយសេចក្ដីសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ |
ស្តេចអប៊ីម៉ាឡិចបានយកចៀម យកគោ ពីក្នុងហ្វូងសត្វរបស់ស្តេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនអ៊ីព្រហ៊ីម ហើយក៏បានប្រគល់សារ៉ាជូនគាត់វិញដែរ។
ហើយស្បថដោយយកអុលឡោះតាអាឡាជាម្ចាស់នៃសូរ៉កា និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្តឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
ស្តេចអប៊ីម៉ាឡិច និងអស់លោកដែលមកជាមួយស្តេច តបទៅគាត់វិញថា៖ «យើងសង្កេតឃើញថា អុលឡោះតាអាឡាពិតជានៅជាមួយអ្នកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
ដូច្នេះ ឥឡូវនេះ ដល់ពេលដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយគ្នា ហើយសូមឲ្យមានសាក្សីដឹងឮផង!»។
សូមអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម និងអុលឡោះជាម្ចាស់របស់ណាឃរ គឺអុលឡោះជាម្ចាស់នៃបុព្វបុរសរបស់ពួកគាត់ ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ យ៉ាកកូបក៏បានស្បថដោយយកអុលឡោះដែលអ៊ីសាហាក់ ជាឪពុករបស់គាត់គោរពកោតខ្លាច ធ្វើជាប្រធាន។
ម្ចាស់របស់គាត់ឃើញថា អុលឡោះតាអាឡានៅជាមួយគាត់ ហើយការអ្វីដែលគាត់ធ្វើ អុលឡោះប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
យ៉ាកកូបពោលទៀតថា៖ «ចូរកូនស្បថឲ្យពុកមក» យូសុះក៏ស្បថជូន។ បន្ទាប់មក អ៊ីស្រអែលក្រាប នៅក្បាលដំណេករបស់គាត់។
ប្រសិនបើអ្នកស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប គឺស្បថដោយនិយាយពាក្យពិត ស្របតាមយុត្តិធម៌ នោះប្រជាជាតិទាំងឡាយ មុខជាចង់បានពរពីយើង ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
ខ្ញុំសូមជម្រាបបងប្អូន ដោយមានអុលឡោះជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមអុលឡោះផ្ដាច់ជីវិតខ្ញុំចុះ)។
ចូរកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយគោរពបម្រើទ្រង់ និងពោលពាក្យស្បថក្នុងនាមទ្រង់តែមួយប៉ុណ្ណោះ។
មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើឲ្យពាក្យសំដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។
ឥឡូវនេះ សូមអ្នកទាំងពីរស្បថ ឲ្យនាងខ្ញុំ ដោយយកអុលឡោះតាអាឡាជាសាក្សីថា នាងខ្ញុំបានជួយអ្នកទាំងពីរដោយសប្បុរសយ៉ាងណា សូមអ្នកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្តុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា
សូមអុលឡោះតាអាឡាដាក់ទោសខ្ញុំចុះ។ ប្រសិនបើឪពុកខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមអុលឡោះតាអាឡានៅជាមួយប្អូន ដូចទ្រង់នៅជាមួយឪពុកខ្ញុំកាលពីមុនដែរ។
សម្តេចយ៉ូណាថានបានសុំឲ្យទតស្បថសាជាថ្មី ក្នុងនាមនៃសេចក្តីស្រឡាញ់ដែលសម្តេចមានចំពោះគាត់ ដ្បិតសម្តេចយ៉ូណាថានស្រឡាញ់ទត ដូចស្រឡាញ់ខ្លួនឯង។
បន្ទាប់មក សម្តេចយ៉ូណាថាននិយាយទៅកាន់ទតថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមអុលឡោះតាអាឡាថា “សូមអុលឡោះតាអាឡាធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ ទតប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្តេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។
ទតសួរទៀតថា៖ «តើអ្នកអាចនាំខ្ញុំទៅរកពួកចោរនោះបានឬទេ?»។ បុរសនោះឆ្លើយថា៖ «ខ្ញុំអាចនាំលោកទៅរកពួកគេបាន តែសូមលោកមេត្តាស្បថក្នុងនាមអុលឡោះថា លោកមិនសម្លាប់ខ្ញុំចោលទេ ហើយក៏មិនប្រគល់ខ្ញុំ ទៅឲ្យម្ចាស់របស់ខ្ញុំវិញដែរ»។