លោកុប្បត្តិ 21:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ដូច្នេះ សូមលោកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានព្រះជាម្ចាស់ជាសាក្សីនៅទីនេះ ថាលោកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះលោកយ៉ាងណា សូមលោកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលលោកស្នាក់នៅនេះយ៉ាងនោះដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 ដូច្នេះឥឡូវនេះ ចូរស្បថនឹងយើងនៅទីនេះដោយអាងព្រះថា អ្នកនឹងមិនប្រព្រឹត្តដោយឧបាយកលទាស់នឹងយើង ឬកូនរបស់យើង ឬចៅរបស់យើងឡើយ។ ដូចដែលយើងបានប្រព្រឹត្តដល់អ្នកដោយសេចក្ដីមេត្តាយ៉ាងណា អ្នកត្រូវប្រព្រឹត្តដល់យើង និងទឹកដីដែលអ្នកបានរស់នៅបណ្ដោះអាសន្ននេះយ៉ាងនោះដែរ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ដូច្នេះ សូមអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវថា អ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅរបស់ខ្ញុំតរៀងទៅ ដោយភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ និងស្រុកដែលអ្នកបានស្នាក់នៅនេះដោយសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដូច្នេះ សូមឲ្យអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវ ថាអ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅខ្ញុំតរៀងទៅ ដោយសេចក្ដីភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ ហើយស្រុកដែលអ្នកបានសំណាក់នៅនេះដោយសេចក្ដីសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ សូមមើលជំពូកអាល់គីតាប23 ដូច្នេះ សូមអ្នកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានអុលឡោះជាសាក្សីនៅទីនេះ ថាអ្នកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះអ្នកយ៉ាងណា សូមអ្នកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលអ្នកស្នាក់នៅនេះ យ៉ាងនោះដែរ»។ សូមមើលជំពូក |
បន្ទាប់មក សម្ដេចយ៉ូណាថានមានប្រសាសន៍ទៅកាន់លោកដាវីឌថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមព្រះអម្ចាស់ថា “សូមព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ លោកដាវីឌប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្ដេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។