ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 14:14 - អាល់គីតាប

កាល​អ៊ីប្រាំ​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​គាត់​យក​ទៅ​ជា​ឈ្លើយ​សឹក គាត់​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ​សន្តាន នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ដេញ​តាម​ស្តេច​ទាំង​នោះ រហូត​ទៅ​ដល់​ក្រុង​ដាន់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​អាប់រ៉ាម​ឮ​ថា​សាច់ញាតិ​របស់ខ្លួន​ត្រូវបាន​នាំទៅជាឈ្លើយសឹក គាត់​ក៏​នាំ​មនុស្សដែលត្រូវបានបង្វឹក​ដែល​កើត​ក្នុង​ផ្ទះ​របស់គាត់​បីរយដប់ប្រាំបី​នាក់ ហើយ​ដេញតាម​រហូតដល់​ដាន់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​អាប់‌រ៉ាម​បាន​ឮ​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​ទៅ​ជា​ឈ្លើយ លោក​ក៏​នាំ​មនុស្ស​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម ចំនួន​បីរយ​ដប់​ប្រាំ​បី​នាក់ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ដាន់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​លោក​អាប់រ៉ាម​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​យក​ទៅ​ជា​ឈ្លើយ​សឹក លោក​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ‌សន្ដាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ដេញ​តាម​ស្ដេច​ទាំង​នោះ​រហូត​ទៅ​ដល់​ក្រុង​ដាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ​ដូច្នោះ នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់

សូមមើលជំពូក



លោកុ‌ប្បត្តិ 14:14
26 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ៊ីប្រាំ​វិញ គេ​រាប់​រក​គាត់​ដោយ​មេត្រី ព្រោះ​តែ​ភរិយា​របស់​គាត់។ គេ​បាន​យក​ចៀម គោ លា អ្នក​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ មក​ជូន​អ៊ីប្រាំ។


នៅ​ពេល​អ៊ីប្រាំ ចាក​ចេញ​ពី​ស្រុក​ហារ៉ាន​ទៅ​នោះ គាត់​មាន​អាយុ​ចិត‌សិប​ប្រាំ​ឆ្នាំ។ គាត់​បាន​នាំ​សារ៉ាយ​ជា​ភរិយា និង​ឡូត​ជា​ក្មួយ​ទៅ​ជា​មួយ។ គាត់​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​គាត់​រក​បាន ព្រម​ទាំង​អ្នក​បម្រើ​ដែល​ពួក​គាត់​ទិញ​បាន​នៅ​ស្រុក​ហារ៉ាន ទៅ​ជា​មួយ​ដែរ។ ពួក​គាត់​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ


អ៊ីប្រាំ​មាន​ប្រសាសន៍​ទៅ​កាន់​ឡូត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។


គេ​ក៏​នាំ​ឡូត ជា​ក្មួយ​អ៊ីប្រាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ ឡូត​រស់​នៅ​ក្នុង​ក្រុង​សូដុម។


គាត់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​ឡូត​ជា​បង‌ប្អូន​របស់​គាត់ ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។


គាត់​មាន​ប្រសាសន៍​ទៀត​ថា៖ «ទ្រង់​ពុំ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ខ្ញុំ»។


នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​តទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្តី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្តី ត្រូវ​តែ​ខតាន់​គ្រប់ៗ​គ្នា។


នៅ​ថ្ងៃ​ដដែល​នោះ អ៊ីព្រហ៊ីម​បាន​នាំ​អ៊ីស្មា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ព្រម​ទាំង​អស់​អ្នក​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​គាត់ មក​ខតាន់​ស្រប​តាម​អុលឡោះ​បង្គាប់​ដល់​គាត់។


ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់ គឺ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​របស់​គាត់ ឬ​អ្នក​ក្រៅ​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​បាន​ខតាន់​ជា​មួយ​គាត់​ដែរ។


ដ្បិត​យើង​បាន​ជ្រើស​រើស​គាត់ ដើម្បី​ណែ​នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​ប្រោស​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក​អំពី​គាត់»។


«លោក សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​សិន! អុលឡោះ​បាន​ប្រទាន​ឲ្យ​អ្នក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​អ្នក​បញ្ចុះ​សព​ភរិយា​របស់​អ្នក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​ឲ្យ​អ្នក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ភរិយា​របស់​អ្នក​ឡើយ»។


ស្តេច​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ស្តេច​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រ‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-បេត-ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល។


ស្ដេច​នានា​បាក់​ទ័ព​រត់ ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។ ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយ‌ភ័ណ្ឌ។


កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បង​ប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។


ខ្ញុំ​បាន​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី ថែម​ពី​លើ​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​ច្រើន​ជាង​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។


ពួក​គេ​ក៏​នាំ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ចេញ​ទៅ​តាម​វាយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ពួក​គេ​តាម​គាត់​ទាន់​នៅ​បឹង​គីបៀន។


ម៉ូសា​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់​ឆ្ពោះ​ទៅ​ភ្នំ​នេបូ ត្រង់​កំពូល​ភ្នំ​ពីស្កា ដែល​ស្ថិត​នៅ​ទល់​មុខ​ក្រុង​យេរី‌ខូ។ អុលឡោះ‌តាអាឡា​បាន​បង្ហាញ​ឲ្យ​គាត់​ឃើញ​ស្រុក​ទាំង​មូល គឺ​ទឹក​ដី​ស្រុក​កាឡាត​រហូត​ដល់​ក្រុង​ដាន់


ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំងនឹង​អាល់ម៉ា‌ហ្សៀស​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។


ពួក​គេ​ប្តូរ​ឈ្មោះ​ក្រុង​ឡាអ៊ីស ដែល​គេ​ធ្លាប់​ហៅ​ពី​មុន​នោះ​ដាក់​ថា «ក្រុង​ដាន់» តាម​ឈ្មោះ​បុព្វ‌បុរស​របស់​គេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ាកកូប។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស​ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប​ជុំ​គ្នា​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។


ទត​បាន​ដណ្តើម​យក​អ្វីៗ​ទាំង​អស់​មក​វិញ។ ពួក​គាត់​មិន​បាត់​បង់​នរណា​ម្នាក់​សោះ​ឡើយ គឺ​គេ​បាន​នាំ​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស ទាំង​កូន​ស្រី ហើយ​ដណ្តើម​ជយ‌ភ័ណ្ឌ និង​អ្វីៗ​ដែល​ខ្មាំង​សត្រូវ​នាំ​យក​ទៅ​នោះ​មក​វិញ​ដែរ។