លោកុប្បត្តិ 1:10 - អាល់គីតាប អុលឡោះហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ អុលឡោះហៅថា “សមុទ្រ”។ អុលឡោះឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ហៅទីគោកថា “ដី” ហើយព្រះអង្គហៅទឹកដែលផ្ដុំគ្នាថា “សមុទ្រ”។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះហៅទីគោកនោះថា "ដី" ហើយទឹកដែលប្រមូលគ្នានោះថា "សមុទ្រ" ព្រះក៏ទតឃើញថាល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ហៅទីគោកនោះថាជាដី ហើយទីទឹកដែលប្រមូលគ្នានោះថាជាសមុទ្រ នោះទ្រង់ក៏ឃើញថាល្អ |
សូមសិរីរុងរឿងរបស់អុលឡោះតាអាឡា នៅស្ថិតស្ថេររហូតតទៅ! សូមអុលឡោះតាអាឡារីករាយ នឹងស្នាដៃរបស់ទ្រង់!
ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ទ្រង់តែងតែគោរពតាមបន្ទូលសន្យា របស់ទ្រង់ជានិច្ច។
ទ្រង់បានធ្វើឲ្យទឹកសមុទ្រ មកផ្ដុំគ្នានៅកន្លែងតែមួយ ទ្រង់បានបង្ខាំងមហាសមុទ្រ ឲ្យនៅមួយកន្លែង។
សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ព្រោះទ្រង់បានបង្កើតសមុទ្រមក រីឯផែនដីក៏ទ្រង់បានបង្កើតមកដែរ។
យូណើសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់ដែលនៅសូរ៉កា ទ្រង់បានបង្កើតសមុទ្រ និងដីគោក»។
អុលឡោះតាអាឡាជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។