ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់។
លេវីវិន័យ 7:16 - អាល់គីតាប ប្រសិនបើគូរបានដែលគេយកមកជូនជាជំនូនលាបំណន់ ឬជាជំនូនស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលធ្វើជាគូរបាននៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកបានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើយញ្ញបូជានោះជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះ ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយញ្ញបូជាដែលគេយកមកថ្វាយជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលថ្វាយជាយញ្ញបូជា នៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើយញ្ញបូជានោះជាដង្វាយលាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ |
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់
ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់ ទាំងនាំគូរបានដុតយកមកជូនទ្រង់ ដូចខ្ញុំបានសន្យា
ជនជាតិអ៊ីស្រអែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកជំនូនមកជូនអុលឡោះតាអាឡាដោយស្ម័គ្រចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈម៉ូសា។
ប្រសិនបើមេដឹកនាំស្ម័គ្រចិត្តយកគូរបានដុត ឬគូរបានមេត្រីភាពពិសេសមកជូនអុលឡោះតាអាឡា គេត្រូវបើកទ្វារខាងកើតឲ្យគាត់ចូល។ គាត់ជូនគូរបានដុត និងគូរបានមេត្រីភាពដូចគាត់ធ្លាប់ជូននៅថ្ងៃឈប់សម្រាកដែរ។ បន្ទាប់មក គាត់ចេញទៅវិញ រួចគេត្រូវបិទទ្វារពីក្រោយគាត់។
អ្នកអាចយកគោ ឬកូនចៀមដែលមានជើងវែងពេក ឬខ្លីពេក មកជូនជាជំនូនស្ម័គ្រចិត្តបាន តែបើជាជំនូនលាបំណន់វិញ អុលឡោះតាអាឡាមិនពេញចិត្តទទួលសត្វបែបនេះទេ។
ពេលណាអ្នករាល់គ្នាយកគូរបានមកជូនអុលឡោះតាអាឡា ដើម្បីលើកតម្កើងទ្រង់ ត្រូវជូនតាមរបៀបដែលអុលឡោះពេញចិត្ត។
ក្រៅពីធ្វើបុណ្យថ្ងៃសម្រាករបស់អុលឡោះតាអាឡា អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយជូនជំនូនសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើជំនូនផ្សេងៗ ជំនូនលាបំណន់ និងជំនូនស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាជូនដល់អុលឡោះតាអាឡា។
មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!
ហើយពេលដែលអ្នករាល់គ្នាធ្វើគូរបានជូនអុលឡោះតាអាឡា ទោះបីជាគូរបានដុតក្តី ឬគូរបានលាបំណន់ ជំនូនដោយស្ម័គ្រចិត្ត ឬជំនូនសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្តី នោះត្រូវយកគោ ឬចៀមមកធ្វើ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
រីឯជំនូនមួយភាគដប់ ដែលអ្នកត្រូវជូនអុលឡោះតាអាឡា គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬជំនូនផ្សេងៗទៀត ដូចជាជំនូនលាបំណន់ជំនូនស្ម័គ្រចិត្ត និងជំនូនពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។
ចំណែកឯសត្វ ដែលអ្នកញែកទុកដោយឡែកជូនអុលឡោះតាអាឡា ឬជំនូនលាបំណន់ ត្រូវនាំយកទៅជូននៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស។
ត្រូវយកគូរបានដុត ជូនមួយភាគដប់ ជំនូនពិសេស ជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នាទៅជូនអុលឡោះនៅកន្លែងនោះ។