Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 22:29 - អាល់គីតាប

29 ពេល​ណា​អ្នក​រាល់​គ្នា​យក​គូរបាន​មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​លើក​តម្កើង​ទ្រង់ ត្រូវ​ជូន​តាម​របៀប​ដែល​អុលឡោះ​ពេញ​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 បើ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​តង្វាយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​អ្នក​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពេល​ណា​អ្នក​រាល់​គ្នា​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​ព្រះអង្គ ត្រូវ​ថ្វាយ​តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 បើ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​ដង្វាយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​បែប​ឲ្យ​ទ្រង់​បាន​ទទួល​ឯង​ចុះ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 22:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​តែ​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ហើយ​ថ្លែង​អំពី​ស្នា‌ដៃ​របស់​ទ្រង់ ដោយ​បទ​ចំរៀង​ដ៏​សប្បាយ!


ខ្ញុំ​សូម​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ខ្ញុំ​នឹង​អង្វរ​រក​នាម​របស់​អុលឡោះ‌តាអាឡា។


ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា​វិញ ដោយ​រៀបចំ​ពាក្យ​សំដី ហើយ​ជម្រាប​ទ្រង់​ថា: សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ ទុក​ជា​គូរបាន​ជំនួស​គោ​បា។


ចូរ​បរិភោគ​សាច់​របស់​សត្វ​នោះ​នៅ​ថ្ងៃ​ធ្វើ​គូរបាន គឺ​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា។


«នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​គូរបាន​មេត្រី​ភាព​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


កូន​ចៅ​អ៊ីស្រ‌អែល​អើយ ចូរ​ធ្វើ​គូរបាន​អរគុណ​ជា​មួយ​មេ​ម្សៅ ចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថា អ្នក​រាល់​គ្នា​បាន​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ចូរ​យើង​ជូន​ជំនូន សម្រាប់​លើក​តម្កើង​អុលឡោះ​ជា‌និច្ច តាម​រយៈ​អ៊ីសា គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​នាម​គាត់។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ដំណាក់​របស់​រស‌អុលឡោះ ធ្វើ​ជា​ក្រុម​អ៊ីមុាំ​បរិសុទ្ធ ដើម្បី​ធ្វើ​គូរបាន​ខាង​វិញ្ញាណ ជា​ទី​គាប់​ចិត្ត​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម