បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវធ្វើជាគូរបានរំដោះបាប មកដាក់នៅមុខស្តេច និងនៅមុខអង្គប្រជុំ។ ស្តេចព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។
លេវីវិន័យ 4:4 - អាល់គីតាប គាត់នាំគោស្ទាវនោះមកជូនអុលឡោះតាអាឡា នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា គាត់ត្រូវដាក់ដៃលើក្បាលគោនោះ ហើយអារកវានៅចំពោះអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកគោនោះទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសម្លាប់នៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនាំគោស្ទាវនោះមកថ្វាយព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវនាំគោនោះ ទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ |
បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវធ្វើជាគូរបានរំដោះបាប មកដាក់នៅមុខស្តេច និងនៅមុខអង្គប្រជុំ។ ស្តេចព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។
កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែអុលឡោះតាអាឡាបានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើគាត់។
លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ អាល់ម៉ាហ្សៀស នឹងត្រូវគេដកជីវិត គ្មាននរណាការពារគាត់ទេ។ ប្រជាជាតិរបស់ស្ដេចមួយនាក់នឹងលើកគ្នាមកកំទេចទីក្រុង និងទីសក្ការៈ។ ចុងបញ្ចប់នៃព្រឹត្តិការណ៍នោះប្រៀបបាននឹងទឹកជំនន់ ហើយគេសម្រេចថានឹងបន្តបំផ្លិចបំផ្លាញ រហូតទាល់តែចប់សង្គ្រាម។
ហារូនត្រូវដាក់ដៃទាំងពីរលើក្បាលរបស់ពពែដែលនៅរស់ដោយលន់តួ កំហុស ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រអែល រួចបញ្ចេរទៅលើក្បាលពពែនោះ។ បន្ទាប់មក គាត់ត្រូវឲ្យបុរសម្នាក់ដែលគាត់បានជ្រើសរើសជាមុន ដេញពពែនោះទៅវាលរហោស្ថាន។
អស់លោកអះលីជំអះរបស់សហគមន៍ដាក់ដៃលើក្បាលគោបានោះនៅចំពោះអុលឡោះតាអាឡា ហើយអះលីជំអះមួយនាក់អារកវានៅចំពោះអុលឡោះតាអាឡា។
គាត់ដាក់ដៃលើក្បាលសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។
ម៉ូសានាំគោបាសម្រាប់ធ្វើគូរបានរំដោះបាបចូលមក ហើយហារូន និងកូនៗដាក់ដៃលើក្បាលគោបានោះ។
ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវធ្វើគោមួយជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។
សូម្បីតែអាល់ម៉ាហ្សៀស ក៏គាត់បានស្លាប់ម្ដងជាសូរេច ព្រោះតែបាបដែរ គឺម្ចាស់ដ៏សុចរិតបានស្លាប់ ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅជូនអុលឡោះ។ កាលអ៊ីសាមានឋានៈជាមនុស្ស គាត់ត្រូវស្លាប់ តែអុលឡោះបានប្រោសគាត់ឲ្យរស់ ដោយសាររសអុលឡោះវិញ។