Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:3 - អាល់គីតាប

3 ប្រសិន​បើ​មូស្ទី​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្តាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​គាត់​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​រំដោះ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប្រសិន​បើ​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ហើយ ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ប្រជា​ជន​មាន​ទោស ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​មហា​បូជា‌ចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្ដាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​រំដោះ​បាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 បើ​អ្នក​នោះ​ជា​ពួក​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ បាន​ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ពួក​ជន​មាន​ទោស​ផង នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:3
32 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​គោ​បា​ប្រាំ​ពីរ ចៀម​ឈ្មោល​ប្រាំ​ពីរ កូន​ចៀម​ប្រាំ​ពីរ និង​ពពែ​ឈ្មោល​ប្រាំ​ពីរ ទៅ​ធ្វើ​ជា​គូរបាន​រំដោះ​បាប​សម្រាប់​រាជ‌វង្ស ទី‌សក្ការៈ និង​ប្រជា‌ជន​ស្រុក​យូដា។ ស្តេច​បង្គាប់​ក្រុម​អ៊ីមុាំ ជា​ពូជ‌ពង្ស​របស់​ហារូន ឲ្យ​យក​សត្វ​ទាំង​នោះ​ធ្វើ​គូរបាន នៅ​លើ​អាសនៈ​របស់អុលឡោះ‌តាអាឡា។


អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ធ្វើ​គូរបាន​ដុត​ជូន​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​គោ​១២​ក្បាល សម្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ចៀម​ឈ្មោល ៩៦​ក្បាល កូន​ចៀម ៧៧​ក្បាល និង​ពពែ​ឈ្មោល ២០ ក្បាល ជា​ជំនូន​រំដោះ​បាប។ ពួក​គេ​ដុត​សត្វ​ទាំង​នោះ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា។


រីឯ​សាច់ ស្បែក និង​លាមក​របស់​វា ត្រូវ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​គូរបាន​រំដោះ​បាប។


ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង​តាំង ទៅ​ប្រោះ​លើ​ហារូន និង​សម្លៀក​បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​ហារូន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​បរិសុទ្ធ។


បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង​តាំង​គាត់​ឲ្យ​បំពេញ​មុខ​ងារ​បម្រើ​យើង។


មួយ​ឆ្នាំ​ម្តង ហារូន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ធ្វើ​ជា​គូរបាន​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​តរៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត​នៅ​ចំពោះអុលឡោះ‌តាអាឡា»។


ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ ក​សត្វ​នៅ​លើ​តុ​ទាំង​នោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុតគូរបាន​សុំ​ឲ្យ​រួច​ពី​បាប និង​គូរបាន​សុំ​លើក‌លែង​ទោស។


ចូរ​ប្រគល់​គោ​បា​មួយ​ឲ្យ​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក ដែល​មាន​មុខ‌ងារ​ចូល​មក​បម្រើ​យើង ដើម្បី​ឲ្យ​គេ​ធ្វើ​គូរបាន​រំដោះ​បាប -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


នៅ​ថ្ងៃ​គេ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ​ឡើង​វិញ គេ​ត្រូវ​ធ្វើ​គូរបាន​រំដោះ​បាប - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ប្រសិន​បើ​គូរបាន​នោះ ជា ចៀម ឬ​ពពែ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ។


ប្រសិន​បើ​ជំនូន​នោះ ជា​គោ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ទូរអា​សូមអុលឡោះ‌តាអាឡាទទួល​យក។


ហារូន​ត្រូវ​ធ្វើ​គោ​បា​ជា​គូរបាន​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសា​របស់​គាត់។ គាត់​ត្រូវ​អារ​ក​គោ​បា​នោះ​សម្រាប់​រំដោះ​បាប​របស់​ខ្លួន។


ពេល​ហារូន​ចូល​ទៅ​ក្នុង​ទី​សក្ការៈ ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


គាត់​ត្រូវ​ទទួល​ពពែ​ឈ្មោល​ពីរ​ពី​សហគមន៍​អ៊ីស្រ‌អែល សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។


ហារូន​ត្រូវ​ធ្វើ​គោ​ឈ្មោល​របស់​គាត់ ជា​គូរបាន​រំដោះ​បាប​សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។


នៅ​ពេល​សហគមន៍​ដឹង​ពី​កំហុស​របស់​ខ្លួន ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​ទៅ​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​រំដោះ​បាប​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ ល្អ​ឥត​ខ្ចោះ​មក​ជូនអុលឡោះ‌តាអាឡា។


នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ​មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​សូម​ឲ្យ​រួច​ពី​បាប។


មូស្ទី​ត្រូវ​យក​ឈាម​គោ ចូល​មក​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា


បន្ទាប់​មក គេ​ត្រូវ​នាំ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​សម្រាប់​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ពេល​នោះ អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ»។


មាន​តែ​ប្រុសៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​ហារូន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំ‌បុ័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​ជំនូន​របស់អុលឡោះ‌តាអាឡា ទុក​សម្រាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វីៗ​ដែល​ប៉ះ​ជំនូន​ទាំង​នេះ​នឹង​បាន​បរិសុទ្ធ»។


គាត់​ចាក់​ប្រេង​លើ​ក្បាល​ហារូន ដើម្បី​ញែក​លោក​ឲ្យ​បាន​បរិសុទ្ធ។


គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «ចូរ​យក​កូន​គោ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត ហើយ​នាំ​សត្វ​ទាំង​ពីរ​ទៅ​ជូនអុលឡោះ‌តាអាឡា។


បន្ទាប់​មក ត្រូវ​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: “ចូរ​នាំ​យក​ពពែ​ឈ្មោល សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប ព្រម​ទាំង​កូនគោ និង​កូន​ចៀម​មួយ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត


អ្នក​ទាំង​ពីរ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ទូរអា​ថា៖ «ឱ អុលឡោះ​អើយ ទ្រង់​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ទ្រង់​គួរ​ខឹង​នឹង​សហគមន៍​ទាំង​មូល​ឬ?»។


បន្ទាប់​មក ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​មក ព្រម​ទាំង​ជំនូន​ដែល​ត្រូវ​ជូន​ជា​មួយ គឺ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង។ អ្នក​ត្រូវ​យក​គោ​បា​មួយ​ទៀត​មក សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប។


ការ​អ្វី​ដែល​ហ៊ូកុំ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ហ៊ូកុំ​នោះ​ទៅ​ជា​អស់​ឫទ្ធិ អុលឡោះ​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប អុលឡោះ​បាន​ចាត់​បុត្រា​នៃ​ទ្រង់ ឲ្យ​មក​មាន​និស្ស័យ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស​ដែល។


អាល់ម៉ា‌ហ្សៀស​គ្មាន​បាប​ទាល់​តែ​សោះ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដែរ។


ហើយ​ដោយ​គាត់​ទន់​ខ្សោយ ដូច្នេះ គាត់​ត្រូវ​ធ្វើ​គូរបាន​សម្រាប់​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ និង​ប្រជា‌រាស្ដ្រ​រួច​ពី​បាប។


អ៊ីសា​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ឈាម​របស់​គាត់​ផ្ទាល់​ចូល​ទៅ​ជូន​ក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជា‌និច្ច​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម