Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ត្រូវ​យក​គោ​នោះ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាក់​ដៃ​លើ​ក្បាល ហើយ​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​នាំ​គោ​ស្ទាវ​នោះ​មក​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​នាំ​គោ​នោះ ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាក់​ដៃ​លើ​ក្បាល ហើយ​សំឡាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​នាំ​គោ​ស្ទាវ​នោះ​មក​ជូនអុលឡោះ‌តាអាឡា នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​អារ​ក​វា​នៅ​ចំពោះអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​នាំ​ពពែ​ឈ្មោល​ដែល​សម្រាប់​តង្វាយ​លោះ​បាប​ទាំង​នោះ មក​នៅ​ចំពោះ​ស្តេច និង​ក្រុម​ជំនុំ ហើយ​អ្នក​ទាំង​នោះ​ក៏​ដាក់​ដៃ​លើ


យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។


លុះ​ក្រោយ​ពី​ហុកសិប​ពីរ​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​តាំង នឹង​ត្រូវ​ផ្តាច់​ចេញ ហើយ​នឹង​គ្មាន​អ្វី​សោះ រួច​ប្រជា‌ជន​របស់​ស្ដេច​មួយ​អង្គ​ដែល​ត្រូវ​មក នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ។ ចុង​បំផុត​នៃ​ហេតុ‌ការណ៍​នោះ​នឹង​មក​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចម្បាំង​រហូតទី​បំផុត ដ្បិត​សេចក្ដី​វេទនា​បាន​កំណត់​ទុក​ហើយ។


រួច​ដាក់​ដៃ​ទាំង​ពីរ​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​អំពើ​ទុច្ចរិត និង​អស់​ទាំង​អំពើ​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ទី​រហោ‌ស្ថាន។


ពួក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។


រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​លោះ​បាប​នោះ ហើយ​សម្លាប់​ត្រង់​កន្លែង​តង្វាយ​ដុត។


បន្ទាប់​មក លោក​នាំ​យក​គោ​ឈ្មោល​ស្ទាវ ដែល​សម្រាប់​តង្វាយ​លោះ​បាប​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន ក៏​ដាក់​ដៃ​លើ​ក្បាល​គោ ដែល​ជា​តង្វាយ​នោះ រួច​សម្លាប់​ទៅ។


ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​ពីរ ហើយ ត្រូវថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​រំដោះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។


ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម