គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
លេវីវិន័យ 26:37 - អាល់គីតាប ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវបានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងជំពប់ដួលគរលើគ្នា ដូចជារត់គេចពីមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាម ហើយអ្នករាល់គ្នានឹងគ្មានកម្លាំងឈរនៅមុខពួកខ្មាំងសត្រូវអ្នកសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងជំពប់ដួលប្រគរគ្នា ដូចជាស្លាប់ដោយមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាមផង ហើយឯងរាល់គ្នានឹងគ្មានកំឡាំងឈរនៅមុខពួកខ្មាំងសត្រូវឯងសោះ |
គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
ទោះបីអ្នករាល់គ្នាធ្វើឲ្យកងទ័ពខាល់ដេទាំងមូល ដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្ដី ក៏ពួកគេអាចក្រោកឡើង ចាកចេញពីជំរំរបស់ខ្លួន មកដុតកំទេចក្រុងនេះបានដែរ”»។
ទ្រង់ក៏បានផ្ដួលទាហានមួយចំនួនធំដែរ ពួកគេដួលគរលើគ្នា ទាំងពោលថា ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា: «ហេតុនេះ យើងនឹងដាក់ថ្ម ធ្វើជាឧបសគ្គនៅចំពោះមុខប្រជាជននេះ ជាថ្មដែលនាំឲ្យគេជំពប់ដួល ហើយវិនាសទាំងឪពុក ទាំងកូន ទាំងញាតិសន្ដាន ទាំងអ្នកដែលនៅជិតខាង»។
យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជំនះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្តី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។
កងទ័ពសេះវាយសំរុកចូលមក មុខដាវរបស់គេភ្លឺច្រាល លំពែងរបស់គេភ្លឺផ្លេក ប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែង សាកសពគរលើគ្នា។ ចំនួនមនុស្សស្លាប់មានច្រើនឥតគណនា ដើរទៅកន្លែងណាក៏ប្រទះសាកសពដែរ។
កុំឡើងទៅធ្វើអ្វី! អុលឡោះតាអាឡាមិននៅជាមួយអ្នករាល់គ្នាទេ។ កុំទុកឲ្យខ្មាំងសត្រូវប្រហារអ្នករាល់គ្នាឡើយ។
អុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង ទ្រង់ប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរព្រៃដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ទ្រង់ប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំវិញយកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវបានទៀតឡើយ។
នៅពេលដែលទ័ពទាំងបីរយនាក់ផ្លុំស្នែង អុលឡោះតាអាឡាបានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាឯង ហើយរត់គេចខ្លួនរហូតដល់បេតស៊ីតា តាមផ្លូវទៅសេរេរ៉ា ហើយរហូតដល់មាត់ស្ទឹង នៅភូមិអបិល-មហូឡា ដែលនៅទល់មុខនឹងភូមិតាបាត់។
ជនជាតិភីលីស្ទីនតំរៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រអែល និងសម្លាប់ទាហានអ៊ីស្រអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។