Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 26:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 គេ​នឹង​ជំពប់​ដួល​ប្រគរ​គ្នា ដូច​ជា​ស្លាប់​ដោយ​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​ផង ហើយ​ឯង​រាល់​គ្នា​នឹង​គ្មាន​កំឡាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​ឯង​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា ដូច​ជា​រត់​គេច​ពី​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​គ្មាន​កម្លាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​អ្នក​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ពួក​គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា​ដូច​ដួល​នៅ​មុខ​ដាវ ដោយ​ឥត​មាន​នរណា​ដេញ​តាម​ក្រោយ​ឡើយ។ អ្នក​រាល់​គ្នា​ពុំ​អាច​តទល់​នឹង​ខ្មាំង​សត្រូវ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ពួក​គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា​ដូច​ដួល​នៅ​មុខ​ដាវ ដោយ​ឥត​មាន​នរណា​ដេញ​តាម​ក្រោយ​ឡើយ។ អ្នក​រាល់​គ្នា​ពុំ​អាច​ត​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ទេ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 26:37
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ឯង​នឹង​បាន​តែ​កន្លែង​ឱន​ចុះ នៅ​កណ្តាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​នឹង​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។


ពី​ព្រោះ​ទោះ​បើ​ឯង​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​ឯង ឲ្យ​មាន​សល់​តែ​មនុស្ស​របួស​ប៉ុណ្ណោះ​ក៏​ដោយ គង់​តែ​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ។


ទ្រង់​បាន​ធ្វើ​ឲ្យ​ច្រើន​គ្នា​ចំពប់ អើ គេ​បាន​ដួល​គរ​លើ​គ្នា គេ​បាន​និយាយ​គ្នា​ថា ចូរ​យើង​ក្រោក​ឡើង​វិល​ទៅ​ឯ​សាសន៍​យើង នៅ​ស្រុក​កំណើត​របស់​យើង​វិញ​ទៅ ដើម្បី​នឹង​រួច​ពី​ដាវ​ដែល​ធ្វើ​ទុក្ខ


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ដាក់​ថ្ម​ចំពប់​មួយ នៅ​មុខ​ជន‌ជាតិ​នេះ ហើយ​ទាំង​ឪពុក នឹង​កូន​ផង នឹង​ចំពប់​ចុះ​លើ​ថ្ម​នោះ​ជា​មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង នឹង​មិត្រ​សំឡាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​បង់​ទាំង​អស់។


អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួត‌ត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។


ឃើញ​ទ័ព​សេះ​បោល​សំរុក នឹង​ដាវ​ដែល​ភ្លឺ​ចាំង ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក ជា​គំនរ​សាក‌សព​យ៉ាង​ធំ ខ្មោច​គេ​មិន​ចេះ​ផុត​ពី​ភ្នែក​ឡើយ ជើង​មនុស្ស​ទង្គិច​នឹង​ខ្មោច​ទាំង​នោះ


កុំ​ឲ្យ​ឡើង​ទៅ​ធ្វើ​អី ដ្បិត​ព្រះ‌យេហូវ៉ា​មិន​គង់​ជា​មួយ​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​រាល់​គ្នា​ចាញ់​ពួក​ខ្មាំង​សត្រូវ​វិញ


ដូច្នេះ​ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ


នោះ​ពួក​៣០០​នាក់​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​គេ​កាប់​សំឡាប់​គ្នា​ឯង​ទៅ​វិញ​ទៅ​មក នៅ​ពេញ​ក្នុង​កំឡុង​កង‌ទ័ព​របស់​គេ ពួក​ទ័ព​គេ​ក៏​រត់​រហូត​ដល់​បេត-ស៊ីតា ខាង​សេរេរ៉ា ហើយ​រហូត​ដល់​ព្រំ​អេបិល-មហូឡា ជិត​តាបាត


ពួក​ភីលីស្ទីន​គេ​ដំរៀប​ទ័ព​ប្រទល់​នឹង​អ៊ីស្រាអែល រួច​កាល​គេ​បាន​ចូល​ប្រឡូក​ត​ដៃ​គ្នា នោះ​ពួក​អ៊ីស្រាអែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សំឡាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​៤​ពាន់​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម