Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:2 - អាល់គីតាប

2 ជន‌ជាតិ​ភីលី‌ស្ទីន​តំរៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន‌ជាតិ​ភីលី‌ស្ទីន​វាយ​ឈ្នះ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​សម្លាប់​ទាហាន​អ៊ីស្រ‌អែល​នៅ​លើ​សមរ‌ភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួក​ភីលី‌ស្ទីន​តម្រៀប​ទ័ព​ប្រឈម​នឹង​អ៊ីស្រា‌អែល ហើយ​ពេល​គេ​ចូល​ប្រឡូក​ត​ដៃ​គ្នា គឺ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សម្លាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​បួន​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ជន‌ជាតិ​ភីលីស្ទីន​តម្រៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន‌ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពួក​ភីលីស្ទីន​គេ​ដំរៀប​ទ័ព​ប្រទល់​នឹង​អ៊ីស្រាអែល រួច​កាល​គេ​បាន​ចូល​ប្រឡូក​ត​ដៃ​គ្នា នោះ​ពួក​អ៊ីស្រាអែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សំឡាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​៤​ពាន់​នាក់

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើល កិរិយា‌មារយាទ​របស់​ខ្លួន ហើយ​បែរ​ចិត្ត​គំនិត​មក​រកអុលឡោះ‌តាអាឡា​វិញ។


ពួក​គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា​ដូច​ដួល​នៅ​មុខ​ដាវ ដោយ​ឥត​មាន​នរណា​ដេញ​តាម​ក្រោយ​ឡើយ។ អ្នក​រាល់​គ្នា​ពុំ​អាច​ត​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ទេ។


ពេល​នោះ ជន‌ជាតិ​អាម៉ាឡេក និង​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​លើ​ភ្នំ​នាំ​គ្នា​ចុះ​មក ហើយ​វាយ​ប្រហារ​ពួក​គេ ព្រម​ទាំង​ដេញ​តាម​កំទេច​ពួក​គេ​រហូត​ដល់​ហោម៉ា។


ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​អាច​ប្រឈម​មុខ​ត​ទល់​នឹង​សត្រូវ​បាន​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ!


ទាហាន​អ៊ីស្រ‌អែល និង​ទាហាន​ភីលី‌ស្ទីន​រៀប​ទ័ព នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។


គាត់​ឈរ​ហើយ​ស្រែក​ទៅ​កាន់​ពល​ទ័ព​អ៊ីស្រ‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំ​បាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន‌ជាតិ​ភីលី‌ស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្តេច​សូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​ឯង​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។


សាំយូ‌អែល​ក៏​នាំ​យក​បន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។ ថ្ងៃ​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ រីឯ​ពួក​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​អាផេក។


ពួក​ភីលី‌ស្ទីន​ក៏​ចូល​ប្រយុទ្ធ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​បរា‌ជ័យ បាក់​ទ័ព រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ នៅ​ពេល​នោះ ពួក​អ៊ីស្រ‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​កង​ពល​ថ្មើរ​ជើង​របស់​គេ​ស្លាប់​អស់​បី​ម៉ឺន​នាក់។


ទាហាន​ដែល​នៅ​សេស‌សល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​បណ្តោយ​ឲ្យ​យើង​ចាញ់​ពួក​ភីលី‌ស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា យក​មក​ជា​មួយ​ពួក​យើង ដើម្បី​ឲ្យ​ហិប​នោះ​សង្គ្រោះ​ពួក​យើង ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម