យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
លេវីវិន័យ 21:10 - អាល់គីតាប មូស្ទីដែលជាប្រមុខលើពួកអ៊ីមុាំហើយបានទទួលពិធីតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈមិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលធ្វើជាសង្ឃក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសម្លៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសម្លៀកបំពាក់របស់ខ្លួនឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ហើយបានទទួលពិធីចាក់ប្រេងតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈ មិនត្រូវដកឈ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលធ្វើជាសំដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសំលៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសំលៀកបំពាក់របស់ខ្លួនឡើយ |
យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
ស្តេចទតឡើងភ្នំដើមអូលីវ ដោយយំផង ស្តេចទទូរក្បាល ហើយដើរជើងទទេ។ រីឯបណ្តាជនទាំងអស់ដែលឡើងទៅជាមួយស្តេច ក៏ទទូរក្បាល ហើយឡើងទៅទាំងយំដែរ។
បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ានក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញ ទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។
ពេលនោះ អៃយ៉ូបក្រោកឡើង ហែកអាវធំរបស់គាត់ ហើយកោរសក់។ បន្ទាប់មក គាត់ផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ ហូរនៅលើក្បាល ចុះមកលើពុកចង្ការបស់ហារូន រួចស្រក់ទៅលើជាយអាវរបស់គាត់
បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។
ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។
អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។
មានតែអ៊ីមុាំដែលបានទទួលការតែងតាំង ឲ្យបំពេញមុខងារជាអ៊ីមុាំស្នងឪពុករបស់ខ្លួនប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើពិធីលោះបាប។ អ៊ីមុាំនោះត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃដែលជាសម្លៀកបំពាក់សក្ការៈ។
ប្រសិនបើមូស្ទីបានប្រព្រឹត្តអំពើបាប ដែលបណ្តាលឲ្យប្រជាជនទាំងមូលមានទោស នោះគាត់ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកជូនអុលឡោះតាអាឡាជាគូរបានរំដោះបាប។
សហគមន៍ត្រូវរំដោះអ្នកដែលធ្វើឲ្យគេស្លាប់នោះ ពីកណ្តាប់ដៃរបស់អ្នកដែលមានសិទ្ធិសងសឹក។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជំរក ដែលខ្លួនបានរត់ទៅជ្រក ហើយរស់នៅក្នុងក្រុងនោះ រហូតដល់ពេលមូស្ទីដែលបានតែងតាំងដោយប្រេងសក្ការៈស្លាប់។
សូម្បីតែសពឪពុកម្តាយ និងបងប្អូនប្រុសស្រីរបស់ខ្លួនក៏មិនត្រូវចូលទៅជិត នាំឲ្យខ្លួនសៅហ្មងដែរ ដ្បិតគេបានញែកខ្លួនជូនអុលឡោះតាអាឡា ដូចមានសក់របស់គេជាសញ្ញាសំគាល់ស្រាប់។
ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់!