Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 133 - អាល់គីតាប


ពេល​បង​ប្អូន​នៅ​រស់​ជុំ​គ្នា
បទ​ចំរៀង​សម្រាប់​ឡើង​ទៅ​ម៉ាស្ជិទ។ ទំនុក​របស់​ណាពី​ទត។

1 ការ​ដែល​បង​ប្អូន​នៅ រួម​រស់​ជា​មួយ​គ្នា គឺ​ជា​ការ​ល្អ​ប្រពៃ និង​សប្បាយ​ក្រៃ‌លែង។

2 គឺ​ប្រៀប​ដូច​ជា​ទឹក​អប់​ដ៏​មាន​តម្លៃ ហូរ​នៅ​លើ​ក្បាល ចុះ​មក​លើ​ពុក​ចង្កា​របស់​ហារូន រួច​ស្រក់​ទៅ​លើ​ជាយ​អាវ​របស់​គាត់

3 ហើយ​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ធ្លាក់ ពី​ភ្នំ​ហ៊ើរ‌ម៉ូន មក​លើ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​អុលឡោះ‌តាអាឡា​ប្រទាន​ពរ និង​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម