ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 16:2 - អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ហារូន​ជា​បង​របស់​អ្នក​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បំផុត​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំង​នន​ដែល​នៅ​ពី​មុខ​គំរប​ហិប​នៃ​សម្ពន្ធ‌មេត្រី​បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គំរប​ហិប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ហាម​ដល់​អើរ៉ុន​បង​អ្នក កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហិប​នោះ​ឡើយ ក្រែង​លោ​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​ទី​សន្តោស​ប្រោស​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ជា​បង​របស់​អ្នក កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំងនន ដែល​នៅ​ពី​មុខ​គម្រប​ហិប*​នៃ​សម្ពន្ធ‌មេត្រី* បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គម្រប​ហិប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ហាម​ដល់​អើរ៉ុន​បង​ឯង កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​ឡើយ ក្រែង​លោ​ត្រូវ​ស្លាប់ ដ្បិត​អញ​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​ទី​សន្តោស​ប្រោស

សូមមើលជំពូក



លេវី‌វិន័យ 16:2
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ គាត់​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត។


អ៊ីមុាំ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់ ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក​ក្នុង​ទី‌សក្ការៈ​របស់​ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


ដោយ‌សារ​ពពក ក្រុម​អ៊ីមុាំ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។


មួយ​ឆ្នាំ​ម្តង ហារូន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ធ្វើ​ជា​គូរបាន​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​តរៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត​នៅ​ចំពោះអុលឡោះ‌តាអាឡា»។


គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះអុលឡោះ‌តាអាឡា ដើម្បី​ផ្សែង​ហុយ​ទៅ​លើ​គំរប​ហិប​ដែល​គ្រប​ពី​លើ​បន្ទះ​ថ្ម​នៃ​សន្ធិ​សញ្ញា។ ធ្វើ​ដូច្នេះ​គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។


នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។ គេ​ក៏​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


«នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ ត្រូវ​តម​អាហារ ហើយ​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា។


អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នៅ​បម្រើអុលឡោះ‌តាអាឡា​ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជាបញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ទ្រង់»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​យក​ដំបង​របស់​ហារូន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រក្សា​ទុក​ជា​ទី​សំគាល់​ព្រមាន​ពួក​បះបោរ ដើម្បី​បញ្ឈប់​ពួក​គេ​ឲ្យ​លែង​រអ៊ូ​រទាំ ហើយ​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់»។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ គឺ​បម្រើ​ការងារ​នៅ​អាសនៈ និង​ការងារ​ក្នុង​ទី​សក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំង​នន។ យើង​បាន​ប្រគល់​មុខ​ងារ​ជា​អ៊ីមុាំ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


ពេល​ណា​អំបូរ​កេហាត់​គេ​ចូល​មក​ជិត​ទី​សក្ការៈ​បំផុត ហារូន និង​កូន​ចៅ​របស់​គាត់​ត្រូវ​ចាត់​ចែង​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ និង​ភារកិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ចេញ​ដំណើរ ហារូន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំង​នន​ដែល​ខណ្ឌ​ទី​សក្ការៈ​បំផុត


ពេល​នោះ វាំងនន​នៅ​ក្នុង​ម៉ាស្ជិទ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា


សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​បី​ដូច​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំ‌មួន សម្រាប់​ព្រលឹង​របស់​យើង ហើយ​ក៏​បាន​ចូល​ហួស​វាំងនន​ទៅ​ក្នុង​ទី‌សក្ការៈ​ថែម​ទៀត​ផង


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​លះបង់​ជីវិត​គាត់​ផ្ទាល់​ច្រើន​ដង ដូច​មូស្ទី​ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។


បន្ទាប់​មក ខាង​ក្រោយ​វាំងនន​ទី​ពីរ មាន​ជំរំ‌សក្ការៈ​មួយ​ទៀត​ហៅ​ថា “ទី‌សក្ការៈ​បំផុត”។


នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី មាន​រូប​ម៉ាឡា‌អ៊ីកាត់ ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ជូន​ឈាម​សុំ​ឲ្យ​រួច​ពី​បាប រូប​នោះ​បង្ហាញ​ពី​វត្ដ​មាន​របស់​អុលឡោះ។ ប៉ុន្ដែ យើង​មិន​បាច់​រៀប​រាប់​ឲ្យ​បាន​ល្អិត‌ល្អន់ នៅ​ពេល​នេះ​ទេ។


ម៉ាស្ជិទ​ក៏​ពោរ‌ពេញ​ទៅ​ដោយ​ផ្សែង ដែល​ចេញ​ពី​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​ពី​អំណាច​របស់​ទ្រង់ ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​បាន​ឡើយ ទាល់​តែ​គ្រោះ​កាច​ទាំង​ប្រាំ​ពីរ​របស់​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ​បាន​ចប់​សព្វ​គ្រប់​ជា​មុន​សិន។