ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 4:1 - អាល់គីតាប

អ៊ីសា​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏‌វិសុទ្ធ គាត់​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​រស‌អុលឡោះ​នាំ​គាត់​ទៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ព្រះយេស៊ូវ​យាង​ត្រឡប់មក​ពី​ទន្លេយ័រដាន់​វិញ ទាំង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ព្រះអង្គ​ត្រូវ​ព្រះវិញ្ញាណ​នាំ​ទៅ​ទីរហោស្ថាន

សូមមើលជំពូក

Khmer Christian Bible

ពេលនោះ​ព្រះយេស៊ូ​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​ត្រលប់​ពី​អូរ​យ័រដាន់​មក​វិញ​ ហើយ​ព្រះវិញ្ញាណ​បាន​នាំ​ព្រះអង្គ​ទៅ​ឯ​ទីរហោឋាន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​បាន​វិល​ពី​ទន្លេ​យ័រដាន់​វិញ ទាំង​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌អង្គ​ទៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះអង្គ​ទៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ព្រះ‌យេស៊ូវ​ទ្រង់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​វិល​ពី​ទន្លេ​យ័រដាន់​មក​វិញ នោះ​ព្រះ‌វិញ្ញាណ​នាំ​ទៅ​នៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក



លូកា 4:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ក្នុង​ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ប្រសិន​បើ​រស​របស់អុលឡោះ‌តាអាឡា​មក​លើក​លោក​យក​ទៅ​កន្លែង​មួយ​ដែល​ខ្ញុំ​មិន​ដឹង ហើយ​បើ​ស្តេច​អហាប់​រក​លោក​ពុំ​ឃើញ ដូច​ខ្ញុំ​រាយ‌ការណ៍​ជូន​ទេ នោះ​ស្តេច​មុខ​ជា​សម្លាប់​ខ្ញុំ​ពុំ‌ខាន ថ្វី​ដ្បិត​តែ​ខ្ញុំ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា តាំង​ពី​ក្មេង​មក​ក៏​ដោយ។


រីឯ​គាត់​វិញ គាត់​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​អង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ទ្រង់​ដក​ជីវិត​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​មិន​ប្រសើរ​ជាង​ដូន‌តា​របស់​ខ្ញុំ​ទេ»។


រស​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព


រស​របស់​អុលឡោះ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ ខ្ញុំ​ទៅ​ទាំង​ខឹង​មួម៉ៅ ហើយអុលឡោះ‌តាអាឡា​ដាក់​ដៃ​លើ​ខ្ញុំ។


ពេល​អ៊ីសា​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ គាត់​ងើប​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ អ៊ីសា​ឃើញ​រស‌អុលឡោះ​ចុះ​មក​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​គាត់។


រស‌អុលឡោះ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ម៉ាស្ជិទ។ ពេល​ឪពុក‌ម្តាយ​នាំ​អ៊ីសា​មក​ជូន​អុលឡោះ ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ


យ៉ះយ៉ា​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ​ប្រែ​ចិត្ដ​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​អុលឡោះ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។


លោក​កៃណាន​ជា​កូន​លោក​អេណុស លោក​អេណុស​ជា​កូន​លោក​សេថ លោក​សេថ​ជា​កូន​អាដាម ហើយ​អាដាម​ជា​មនុស្ស​ដំបូង​ដែល​អុលឡោះ​បង្កើត​មក។


អ៊ីសា​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​អំណាច​របស់​រស‌អុលឡោះ នាម​អ៊ីសា​ឮ​ល្បី​ល្បាញ​ពាស‌ពេញ​តំបន់​នោះ។


«រស​របស់​អុលឡោះ‌ជាអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​ឃើញ​វិញ។ អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន


យ៉ះយ៉ា​បាន​ផ្ដល់​សក្ខី‌ភាព​ថា៖ «ខ្ញុំ​បាន​ឃើញ​រស‌អុលឡោះ​ចុះ​ពី​សូរ៉កា ដូច​សត្វ​ព្រាប​មក​សណ្ឋិត​លើ​គាត់។


គាត់​ដែល​អុលឡោះ​ចាត់​ឲ្យ​មក ថ្លែង​បន្ទូល​របស់​អុលឡោះ ព្រោះ​អុលឡោះ​ប្រទាន​រស‌អុលឡោះ​មក​គាត់​យ៉ាង​បរិបូណ៌។


រហូត​ដល់​ថ្ងៃ​ដែល​អុលឡោះ​លើក​អ៊ីសា​ឡើង​ទៅ​សូរ៉កា គឺ​បន្ទាប់​ពី​អ៊ីសា​បាន​ផ្ដែ‌ផ្ដាំ​តាម​រយៈ​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដល់​ក្រុម​សាវ័ក​ដែល​គាត់​បាន​ជ្រើស​រើស។


បង​ប្អូន​បាន​ជ្រាប​ថា អុលឡោះ​បាន​ចាក់​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​អំណាច តែង‌តាំង​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា អ៊ីសា​បាន​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​អ៊ីព្លេស​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ៊ីសា។


កាល​អ្នក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ រស​នៃ​អុលឡោះ‌ជាអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ដ្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ដ្រី​បន្ដ​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ដ​ត្រេក​អរ​សប្បាយ។