លូកា 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះយេស៊ូវបានវិលពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅទីរហោស្ថាន សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះអង្គត្រូវព្រះវិញ្ញាណនាំទៅទីរហោស្ថាន សូមមើលជំពូកKhmer Christian Bible1 ពេលនោះព្រះយេស៊ូពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ត្រលប់ពីអូរយ័រដាន់មកវិញ ហើយព្រះវិញ្ញាណបាននាំព្រះអង្គទៅឯទីរហោឋាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯព្រះយេស៊ូវទ្រង់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏វិលពីទន្លេយ័រដាន់មកវិញ នោះព្រះវិញ្ញាណនាំទៅនៅទីរហោស្ថាន សូមមើលជំពូកអាល់គីតាប1 អ៊ីសាបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ គាត់ត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយរសអុលឡោះនាំគាត់ទៅវាលរហោស្ថាន។ សូមមើលជំពូក |
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច