ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
លូកា 15:16 - អាល់គីតាប គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ ព្រះគម្ពីរខ្មែរសាកល គាត់ប្រាថ្នាចង់ចម្អែតពោះដោយសំបកផ្លែច័ន្ទគីរីដែលជ្រូកស៊ី តែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។ Khmer Christian Bible គាត់ចង់ចំអែតពោះដោយចំណីជ្រូកដែលជ្រូកកំពុងស៊ីខ្លាំងណាស់ ប៉ុន្ដែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់មានចិត្តចង់ចម្អែតពោះ ដោយសម្បក ដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ |
ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
សូមមើលជុំវិញខ្ញុំមើល៍ គ្មាននរណាម្នាក់អើពើនឹងខ្ញុំទេ ខ្ញុំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងខ្ញុំដែរ។
នោះខ្ញុំបែរទៅជាល្ងីល្ងើ មិនយល់អ្វីទាំងអស់ ហើយខ្ញុំក៏ដូចជាសត្វតិរច្ឆាន នៅចំពោះទ្រង់ដែរ។
គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង រកអាហារដែលមិនអាចចំអែតក្រពះដូច្នេះ? ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។
រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ជាពួកក្បត់អុលឡោះ ហើយគោរពព្រះក្លែងក្លាយ ចូរនាំគ្នាចូលមក!
អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង តាំងពីក្មេងមក បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
«អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រអែលចេះតែបោកប្រាស់យើង» ហើយយូដាមិនស្ថិតនៅជាប់នឹងអុលឡោះទេ គេមិនស្មោះត្រង់នឹងម្ចាស់ដ៏វិសុទ្ធ។
កុំយកអ្វីៗដែលជារបស់បរិសុទ្ធ ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។
ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្ដថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។