Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:16 - ព្រះគម្ពីរខ្មែរសាកល

16 គាត់​ប្រាថ្នាចង់​ចម្អែតពោះដោយ​សំបកផ្លែច័ន្ទគីរី​ដែល​ជ្រូក​ស៊ី តែ​គ្មានអ្នកណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 គាត់​ចង់​ចំអែត​ពោះ​ដោយ​ចំណី​ជ្រូក​ដែល​ជ្រូក​កំពុង​ស៊ី​ខ្លាំង​ណាស់​ ប៉ុន្ដែ​គ្មាន​អ្នកណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គាត់​មាន​ចិត្ត​ចង់​ចម្អែត​ពោះ ដោយ​សម្បក ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គាត់​ចង់​ចម្អែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 វា​មាន​ចិត្ត​ចង់​ចំអែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គាត់​ចង់​ចំអែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 15:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​សង្កេតមើល​ខាងស្ដាំ​ផង គ្មានអ្នកណា​ចាប់អារម្មណ៍​នឹង​ទូលបង្គំ​ឡើយ​; ជម្រក​បាន​បាត់​ពី​ទូលបង្គំ គ្មានអ្នកណា​ខ្វល់ខ្វាយ​នឹង​ព្រលឹង​របស់ទូលបង្គំ​ឡើយ​!


នោះ​ទូលបង្គំ​ក៏​ល្ងង់ខ្លៅ ហើយ​គ្មានចំណេះដឹង​; ទូលបង្គំ​ជា​សត្វតិរច្ឆាន​នៅចំពោះ​ព្រះអង្គ​។


អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។


ម្ដេចក៏​អ្នក​ចំណាយ​ប្រាក់​លើ​អ្វីដែល​មិនមែន​ជា​អាហារ ហើយ​ចំណាយ​ផលពីការនឿយហត់​របស់អ្នករាល់គ្នា​លើ​អ្វីដែល​មិនអាច​ធ្វើឲ្យ​ស្កប់ចិត្ត​ដូច្នេះ​? ចូរ​ស្ដាប់​យើង​ដោយយកចិត្តទុកដាក់ ហើយ​ហូប​អ្វីដែល​ល្អ ដើម្បីឲ្យ​ព្រលឹង​របស់អ្នករាល់គ្នា​រីករាយ​ដោយ​អាហារបរិបូរ​ចុះ​!


“រីឯ​អ្នករាល់គ្នា​ជា​កូនចៅ​របស់​មេធ្មប់ ជា​ពូជពង្ស​របស់​មនុស្ស​ផិតក្បត់ និង​ស្រីពេស្យា​អើយ ចូរ​មក​ទីនេះ​ចុះ​!


កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។


ដូច្នេះ គាត់​បាន​ទៅ​ពឹងអាស្រ័យ​នឹង​អ្នកស្រុក​ម្នាក់​នៅ​ស្រុក​នោះ ម្នាក់នោះ​ក៏​ចាត់​គាត់​ឲ្យទៅ​ទីវាល​របស់​ខ្លួន ដើម្បីឲ្យ​ចិញ្ចឹម​ជ្រូក​។


ប៉ុន្តែ​នៅពេល​ភ្ញាក់ខ្លួន គាត់​ក៏​ពោលថា​: ‘ពួក​ឈ្នួល​ទាំងប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​មាន​អាហារសម្បូរហូរហៀរ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជិត​ដាច់ពោះស្លាប់​នៅ​ទីនេះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម