ដូច្នេះ សូមចុះសំរុងជាមួយអុលឡោះទៅ កុំចាត់ទុកទ្រង់ជាបច្ចាមិត្តទៀតឡើយ នោះទ្រង់នឹងប្រទានពរអ្នក។
លូកា 12:58 - អាល់គីតាប ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវអ្នកត្រូវខំសំរុះសំរួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ព្រះគម្ពីរខ្មែរសាកល កាលណាអ្នកជាមួយគូវិវាទរបស់អ្នក ចេញទៅជួបមេគ្រប់គ្រង ចូរខិតខំព្យាយាមផ្សះផ្សានឹងគូវិវាទនោះ ខណៈដែលនៅតាមផ្លូវនៅឡើយ ក្រែងលោអ្នកនោះអូសអ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅឆ្មាំគុក ហើយឆ្មាំគុកនឹងដាក់គុកអ្នក។ Khmer Christian Bible ដ្បិតនៅពេលអ្នកនៅតាមផ្លូវជាមួយគូវិវាទរបស់អ្នកទៅជួបអាជ្ញាធរ ចូរខំប្រឹងដោះស្រាយជាមួយគាត់នៅតាមផ្លូវចុះ ក្រែងលោគេអូសអ្នកទៅឲ្យចៅក្រម ចៅក្រមប្រគល់អ្នកទៅឲ្យនគរបាល ហើយនគរបាលក៏បោះអ្នកទៅក្នុងគុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកកំពុងតែដើរតាមផ្លូវ ជាមួយសត្រូវរបស់អ្នកនៅចំពោះអាជ្ញាធរ នោះចូរខំប្រឹងដោះខ្លួនឲ្យរួច ក្រែងគេទាញអូសអ្នកទៅឲ្យចៅក្រម ហើយចៅក្រមប្រគល់អ្នកឲ្យនគរបាល ហើយនគរបាលនឹងយកអ្នកទៅដាក់គុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវ អ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដែលអ្នកកំពុងតែដើរតាមផ្លូវទៅឯចៅហ្វាយ ជាមួយនឹងសត្រូវអ្នក នោះចូរខំប្រឹងដោះខ្លួនឲ្យរួចចេញ ក្រែងគេទាញអូសអ្នកទៅឯចៅក្រម ចៅក្រមប្រគល់អ្នកដល់នាយភូឃុំ ហើយនាយភូឃុំនឹងដាក់អ្នកជាប់គុក |
ដូច្នេះ សូមចុះសំរុងជាមួយអុលឡោះទៅ កុំចាត់ទុកទ្រង់ជាបច្ចាមិត្តទៀតឡើយ នោះទ្រង់នឹងប្រទានពរអ្នក។
ខ្ញុំនឹងជជែកតវ៉ាជាមួយទ្រង់ ព្រោះខ្ញុំជាមនុស្សទៀងត្រង់ ពេលនោះ ទ្រង់ដែលជាចៅក្រមរបស់ខ្ញុំ នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។
ហេតុនេះហើយបានជាអ្នកគោរព ប្រណិប័តន៍ទ្រង់ តែងទូរអាអង្វរទ្រង់នៅពេលដែលគេត្រូវការ! ទោះបីមានទុក្ខកង្វល់ប្រៀបដូច ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។
អស់អ្នកដែលបំភ្លេចយើងអើយ ចូររិះគិតឲ្យយល់សេចក្ដីនេះទៅ ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា ហើយគ្មាននរណាអាចរំដោះ អ្នករាល់គ្នាបានឡើយ។
ចូរស្វែងរកអុលឡោះតាអាឡា ក្នុងពេលដែលទ្រង់ពេញចិត្ត ឲ្យអ្នករាល់គ្នារកទ្រង់ឃើញ ចូរអង្វររកទ្រង់ ក្នុងពេលដែលទ្រង់នៅជិតអ្នករាល់គ្នា។
ប៉ុន្ដែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។
ដ្បិតអុលឡោះមានបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ដ យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក»។ គ្រាដែលអុលឡោះគាប់ចិត្ត គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលអុលឡោះសង្គ្រោះមនុស្សលោក!
ប៉ុន្ដែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណា ឲ្យបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។
បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំឲ្យសរសេរលិខិតនេះមកដាស់តឿនបងប្អូន ឲ្យតយុទ្ធការពារជំនឿ ដែលអុលឡោះបានប្រទានដល់ប្រជាជនដ៏បរិសុទ្ធ ម្ដងជាសូរេច