យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
លូកា 1:72 - អាល់គីតាប ទ្រង់សំដែងចិត្ត មេត្ដាករុណាដល់បុព្វបុររបស់យើង ហើយគោរពតាមសម្ពន្ធមេត្រដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ ព្រះគម្ពីរខ្មែរសាកល ដើម្បីសម្ដែងសេចក្ដីមេត្តាដល់ដូនតារបស់យើង និងដើម្បីនឹកចាំអំពីសម្ពន្ធមេត្រីដ៏វិសុទ្ធរបស់ព្រះអង្គ Khmer Christian Bible ដើម្បីប្រោសប្រទានសេចក្ដីមេត្ដាករុណាដល់ដូនតារបស់យើង និងដើម្បីនឹកចាំពីកិច្ចព្រមព្រៀងដ៏បរិសុទ្ធរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណា ដែលបានសន្យាដល់បុព្វបុរសរបស់យើង ហើយបាននឹកចាំពីសេចក្តីសញ្ញាបរិសុទ្ធរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសម្តែងព្រះហឫទ័យ មេត្តាករុណាដល់បុព្វបុរស*របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី* ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងសំរេចសេចក្ដីមេត្តាករុណា ដល់ពួកឰយុកោយើង ហើយនឹងនឹកចាំ ពីសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់ |
យើងនឹងឲ្យពរដល់ជនទាំងឡាយណា ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់ជនទាំងឡាយណា ដែលដាក់បណ្តាសាអ្នកដែរ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរដោយសារអ្នក។
ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់យើង»។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក
ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងបានទទួលពរ ដោយសារអ្នក និងពូជពង្សរបស់អ្នក។
គឺសម្ពន្ធមេត្រីដែលទ្រង់បានចងជាមួយ អ៊ីព្រហ៊ីម ព្រមទាំងបន្ទូលដែលទ្រង់បានសន្យា ជាមួយអ៊ីសាហាក់។
ទ្រង់នឹកដល់បន្ទូលដ៏វិសុទ្ធ ដែលទ្រង់បានសន្យាជាមួយអ៊ីព្រហ៊ីម ជាអ្នកបម្រើរបស់ទ្រង់។
ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។
ទ្រង់ប្រទានអាហារឲ្យអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ ទ្រង់តែងនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច។
ទ្រង់តែងតែសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃអុលឡោះជាម្ចាស់របស់យើង។
ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយនាង កាលពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។
យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារិក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីឲ្យនាងបានទៅជាភរិយារបស់យើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយយ៉ាកកូប អ៊ីសាហាក់ និងអ៊ីព្រហីម ហើយយើងក៏នឹកដល់ទឹកដីរបស់ពួកគេដែរ។
ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ ដល់កូនចៅរបស់យ៉ាកកូប ហើយសំដែងចិត្តមេត្តាករុណា ដល់កូនចៅរបស់អ៊ីព្រហ៊ីម ដូចទ្រង់បានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រអែលជាសត្រូវនឹងអុលឡោះ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ អុលឡោះស្រឡាញ់គេ មកពីអុលឡោះគិតដល់បុព្វបុរសរបស់គេ។
គឺសាសន៍អ៊ីស្រអែល។ អុលឡោះបានរាប់ពួកគេទុកជាបុត្ររបស់ទ្រង់ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគីតាបហ៊ូកុំ ស្គាល់របៀបគោរពបម្រើទ្រង់ ទទួលបន្ទូលសន្យានៃអុលឡោះផ្សេងៗ