រ៉ូម 12:18 - អាល់គីតាប ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្ដជាមួយមនុស្សទាំងអស់ទៅ។ ព្រះគម្ពីរខ្មែរសាកល ខាងឯអ្នករាល់គ្នា ចូរនៅសុខជាមួយមនុស្សទាំងអស់ ប្រសិនបើអាច។ Khmer Christian Bible ចំពោះអ្នករាល់គ្នាវិញ ចូររស់នៅជាមួយមនុស្សទាំងអស់ដោយសុខសាន្ដចុះ បើធ្វើកើត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន |
ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្តីសុខ និងស្មោះត្រង់ជាងគេក្នុងស្រុកអ៊ីស្រអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ ក្នុងស្រុកអ៊ីស្រអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់អុលឡោះតាអាឡាដូច្នេះ?»។
ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត យ៉ាងអស់ពីចិត្ត។
អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។
កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។
ចូរទុកជំនូនរបស់អ្នក នៅកន្លែងជូនជំនូន ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកជូនជំនូនរបស់អ្នកវិញ។
អ្នកណាមានចិត្ដស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក!
អ្នកណាកសាងសន្ដិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេ នឹងមាន ឈ្មោះជាកូន របស់អុលឡោះ!
អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងឲ្យវាប្រៃឡើងវិញបាន?
ដ្បិតនគររបស់អុលឡោះ មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និងអំណរដែលមកពីរសអុលឡោះដ៏វិសុទ្ធ។
ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។
បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ អុលឡោះបានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ដ។
នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្ដគ្នា ចូរមានចិត្ដគំនិតតែមួយ ចូររស់នៅដោយសុខសាន្ដជាមួយគ្នា នោះអុលឡោះដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ដ មុខជានៅជាមួយបងប្អូនមិនខាន។
រីឯផលដែលកើតមកពីរសអុលឡោះវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្តោស មេត្ដា ជំនឿ
ចូរយកចិត្ដទុកដាក់រក្សាឯកភាពដែលមកពីរសអុលឡោះ ដោយយកសេចក្ដីសុខសាន្ដធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។
ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្ដស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។
ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ជាមួយអស់អ្នកដែលគោរពអ៊ីសាជាអម្ចាស់ដោយចិត្ដបរិសុទ្ធ នោះវិញ។
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។
អ្នកនោះត្រូវចៀសវាងកុំប្រព្រឹត្ដអំពើអាក្រក់ ហើយត្រូវប្រព្រឹត្ដអំពើល្អ និងខិតខំស្វែងរកសេចក្ដីសុខសាន្ដ
លោកយែបថាក៏ចាត់គេឲ្យនាំពាក្យរបស់លោក ទៅជម្រាបស្តេចជនជាតិអាំម៉ូនសាជាថ្មីថា៖