Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 12:18 - Khmer Christian Bible

18 ចំពោះ​អ្នក​រាល់គ្នា​វិញ​ ចូរ‍​រស់នៅ​ជាមួយ​មនុស្ស​ទាំង​អស់​ដោយ​សុខសាន្ដ​ចុះ​ បើ​ធ្វើ​កើត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ខាងឯ​អ្នករាល់គ្នា ចូរ​នៅសុខ​ជាមួយ​មនុស្ស​ទាំងអស់ ប្រសិនបើ​អាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ចំណែក​ខាង​ឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន នោះ​ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ផ្នែក​ឯ​ខាង​បងប្អូន ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ផ្នែក​ឯ​ខាង​បង​ប្អូន ប្រសិន​បើ​បង​ប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ដ​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។

សូមមើលជំពូក ចម្លង




រ៉ូម 12:18
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទុក​តង្វាយ​នៅ​ទី​នោះ​ នៅ​មុខ​កន្លែង​ថ្វាយ​តង្វាយ​ចុះ​ ហើយ​ទៅ​ផ្សះផ្សា​នឹង​បងប្អូន​ជា​មុន​សិន​ រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។​


មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្លូត​ត្រង់​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ផែនដី​ជា​មរតក។​


មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ផ្សះផ្សាគេ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះជាម្ចាស់។​


អំបិល​ល្អ​ទេ​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ ចូរ​អ្នក​រាល់គ្នា​មាន​អំបិល​នៅ​ក្នុង​ខ្លួន​ និង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ដ​ចុះ»។​


ដូច្នេះ​ ខ្ញុំ​ក៏​ចង់​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​រាល់គ្នា​ ដែល​នៅ​ក្រុង​រ៉ូម​ខ្លាំង​ណាស់​ដែរ។​


ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​មែន​ជា​ការ​បរិភោគ​ និង​ការ​ផឹក​ឡើយ​ គឺ​ជា​សេចក្ដី​សុចរិត​ សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ដូច្នេះ​ហើយ​ យើង​ត្រូវ​ដេញ​តាម​សេចក្ដី​ទាំងឡាយ​ ដែល​នាំឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ និង​ការ​ស្អាង​ចិត្ដ​ដល់​គ្នា​ទៅវិញ​ទៅមក។​


ផ្ទុយ​ទៅ​វិញ​ ​បើ​អ្នក​មិន​ជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ ចូរ​ឲ្យ​គេ​បែក​ចុះ​ នោះ​បងប្អូន​ប្រុស​ស្រី​មិន​ជាប់​នៅ​ក្នុង​ចំណង​បែប​នេះ​ទៀត​ឡើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​សេចក្ដី​សុខសាន្ត។​


​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​


រីឯ​ផល​ផ្លែ​របស់​ព្រះវិញ្ញាណ​វិញ​ គឺ​សេចក្ដី​ស្រឡាញ់​ អំណរ​ សេចក្ដី​សុខសាន្ដ​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ សេចក្តី​ល្អ​ ភាព​ស្មោះ​ត្រង់​


ទាំង​ព្យាយាម​រក្សា​ភាព​តែ​មួយ​ដែល​មក​ពី​ព្រះវិញ្ញាណ​ដោយ​ចំណង​នៃ​សេចក្ដី​សុខសាន្ត។​


រួច​ចូរ​ឲ្យ​តម្លៃ​អ្នក​ទាំង​នោះ​ខ្ពស់​បំផុត​ដោយ​សេចក្ដី​ស្រឡាញ់​ ព្រោះ​តែ​កិច្ចការ​របស់​ពួកគេ។​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ចុះ។​


ដូច្នេះ​ ចូរ​រត់​គេច​ពី​សេចក្ដី​ស្រើបស្រាល​របស់​យុវវ័យ​ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត​ ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​ជាមួយ​ពួកអ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះអម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ។​


ចូរ​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ និង​សេចក្ដី​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធ​ទេ​ នោះ​គ្មាន​អ្នកណា​នឹង​ឃើញ​ព្រះអម្ចាស់​ឡើយ។​


ចូរ​ឲ្យ​អ្នក​នោះ​ចៀស​វាង​ពី​ការ​អាក្រក់​ ហើយ​ប្រព្រឹត្ដ​ល្អ​វិញ​ ចូរ​ឲ្យ​អ្នក​នោះ​ស្វែងរក​ ព្រមទាំង​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម