អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
យ៉ូហាន 4:22 - អាល់គីតាប អ្នករាល់គ្នាមិនស្គាល់អុលឡោះដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ទ្រង់ដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាថ្វាយបង្គំអ្វីដែលអ្នករាល់គ្នាមិនស្គាល់ រីឯយើងវិញ យើងថ្វាយបង្គំអ្វីដែលយើងស្គាល់ ដ្បិតសេចក្ដីសង្គ្រោះមកពីជនជាតិយូដា។ Khmer Christian Bible ពួកជនជាតិរបស់អ្នកមិនស្គាល់អ្វីដែលពួកអ្នកកំពុងថ្វាយបង្គំទេ ប៉ុន្ដែយើងស្គាល់អ្វីដែលយើងកំពុងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតពីជនជាតិយូដាមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា |
អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើអុលឡោះជាម្ចាស់របស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងធ្វើគូរបានជូនទ្រង់ តាំងពីជំនាន់ដែលស្តេចអេសារ-ហាដោន ជាស្តេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។
ទ្រង់សំដែងឲ្យពូជពង្ស របស់យ៉ាកកូបស្គាល់បន្ទូលរបស់ទ្រង់ ទ្រង់ប្រទានហ៊ូកុំ និងវិន័យរបស់ទ្រង់ ឲ្យជនជាតិអ៊ីស្រអែល។
អុលឡោះជាអ្នកសង្គ្រោះយើង អុលឡោះតាអាឡាជាម្ចាស់អាចជួយយើង ឲ្យរួចផុតពីសេចក្ដីស្លាប់។
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក សេចក្ដីសុចរិតនេះនៅជិតបង្កើយ ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន យើងនឹងនាំស្រុកអ៊ីស្រអែល ឲ្យស្គាល់ភាពថ្កុំថ្កើង។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
អ្នករាល់គ្នាត្រូវប្រកាស ក្នុងនាមខ្ញុំ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។
ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។
អុលឡោះមិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ទ្រង់នៅសម័យមុនៗនោះទេ តែឥឡូវនេះ ទ្រង់ប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្ដគំនិត
អុលឡោះបានឲ្យអ្នកបម្រើរបស់ទ្រង់ងើបឡើង ហើយចាត់គាត់ឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។
ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក!
យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា អ៊ីសាជាអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធយូដា។ ពេលណាពីម៉ូសានិយាយអំពីអ៊ីមុាំ គាត់ពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។